ទំនុកដំកើង 129
129
ទំនុកច្រៀងតាមថ្នាក់។
1គួរឲ្យសាសន៍អ៊ីស្រាអែលនិយាយ
ឥឡូវថា
តាំងពីខ្ញុំនៅក្មេងគេបានធ្វើទុក្ខខ្ញុំជាច្រើនដងហើយ
2គឺតាំងពីខ្ញុំនៅក្មេង គេបានធ្វើទុក្ខខ្ញុំជាច្រើនដងមែន
តែគេមិនបានឈ្នះខ្ញុំឡើយ
3ពួកអ្នកភ្ជួរបានភ្ជួរខ្នងខ្ញុំ
គេបានធ្វើគន្លងគេឲ្យវែង
4តែព្រះយេហូវ៉ាទ្រង់សុចរិត
ទ្រង់បានកាត់បណ្តាច់អស់ទាំងចំណង
របស់ពួកមនុស្សអាក្រក់ចេញ
5សូមឲ្យអស់អ្នកដែលស្អប់ក្រុងស៊ីយ៉ូនបានត្រូវខ្មាស
ហើយត្រឡប់ថយក្រោយទៅ
6សូមឲ្យគេបានដូចជាស្មៅដែលដុះនៅលើដំបូលផ្ទះ
ដែលស្វិតក្រៀមទៅ មុនដែលដុះធំឡើងផង
7ជាស្មៅដែលមិនបានបំពេញដល់ដៃនៃអ្នកច្រូតឡើយ
ក៏មិនបានបំពេញឱបនៃអ្នកដែលចងបាច់ដែរ
8ហើយពួកអ្នកដែលដើរតាមទីនោះ ក៏មិនថា
សូមឲ្យព្រះពរនៃព្រះយេហូវ៉ានៅលើឯងចុះ
យើងឲ្យពរដល់ឯង ដោយនូវព្រះនាមព្រះយេហូវ៉ា
នោះឡើយ។
Currently Selected:
ទំនុកដំកើង 129: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.