ជនគណនា 7
7
1រីឯនៅថ្ងៃដែលម៉ូសេបានដំឡើងរោងឧបោសថរួចជាស្រេច ហើយបានលាបប្រេងញែកចេញជាបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មាន នឹងអាសនា ហើយគ្រឿងនៃអាសនាទាំងប៉ុន្មាន ដោយលាបប្រេង ញែកចេញបរិសុទ្ធ 2នោះពួកដែលជាកំពូលលើសាសន៍អ៊ីស្រាអែល គឺជាពួកមេលើវង្សានុវង្សរបស់ឪពុកគេ បានថ្វាយដង្វាយ អ្នកទាំងនោះជាកំពូលលើពូជអំបូរទាំងប៉ុន្មាន ដែលបានត្រួតលើការរាប់ពួកបណ្តាជនទាំងឡាយ 3គេក៏យកដង្វាយរបស់ខ្លួនមកនៅចំពោះព្រះយេហូវ៉ា គឺរទេះផ្ទុរ៦ នឹងគោ១២ គឺ២នាក់ថ្វាយរទេះ១ ហើយម្នាក់ៗថ្វាយគោមួយៗ គេនាំយកដង្វាយនេះ មកនៅមុខរោងឧបោសថ។
4ព្រះយេហូវ៉ាទ្រង់មានបន្ទូលដល់ម៉ូសេថា 5ចូរទទួលពីគេចុះ ដើម្បីនឹងប្រើសំរាប់ការងារនៃត្រសាលជំនុំ ត្រូវឲ្យឯងប្រគល់ទៅពួកលេវី តាមក្រសួងរបស់គេរៀងខ្លួន 6ដូច្នេះ ម៉ូសេក៏ទទួលរទេះទាំងនោះ ព្រមទាំងគោផង ប្រគល់ឲ្យដល់ពួកលេវី 7លោកឲ្យរទេះ២ នឹងគោ២នឹមទៅពួកកូនចៅគើសុន តាមក្រសួងគេ 8ហើយរទេះ៤ នឹងគោ៤នឹម ទៅពួកកូនចៅម្រ៉ារី តាមក្រសួងគេ នៅក្រោមបង្គាប់អ៊ីថាម៉ារ ជាកូនអើរ៉ុន ដ៏ជាសង្ឃ 9តែមិនបានឲ្យដល់ពួកកូនចៅកេហាត់ទេ ពីព្រោះក្រសួងគេត្រូវខាងទីបរិសុទ្ធ គេត្រូវតែលីសែងវិញ។
10ពួកដែលជាកំពូលទាំងនោះ ក៏ថ្វាយដង្វាយសំរាប់បុណ្យឆ្លងអាសនា នៅថ្ងៃដែលលាបប្រេង គឺគេនាំយកដង្វាយគេមកនៅមុខអាសនា 11រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ត្រូវឲ្យពួកដែលជាកំពូលនេះថ្វាយដង្វាយរបស់គេ ក្នុង១ថ្ងៃម្នាក់ សំរាប់បុណ្យឆ្លងអាសនា។
12ឯអ្នកដែលថ្វាយដង្វាយរបស់ខ្លួន ក្នុងថ្ងៃមុនដំបូង នោះគឺណាសូន ជាកូនអ័មីន៉ាដាប់ ក្នុងពូជអំបូរយូដា 13ហើយដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ 14កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន 15គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត 16ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប 17ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់ណាសូន ជាកូនអ័មីន៉ាដាប់។
18នៅថ្ងៃទី២ នោះនេថានេល ជាកូនស៊ូហារ ជាកំពូលលើពូជអំបូរអ៊ីសាខារក៏ថ្វាយ 19លោកថ្វាយដង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ 20កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន 21គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត 22ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប 23ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់នេថានេល ជាកូនស៊ូហារ។
24នៅថ្ងៃទី៣ នោះត្រូវជាអេលាប ជាកូនហេល៉ូន ជាកំពូលលើពួកកូនចៅសាប់យូល៉ូន 25ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេងសំរាប់ជាដង្វាយម្សៅ 26កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន 27គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាងដង្វាយដុត 28ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប 29ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អេលាប ជាកូនហេល៉ូន។
30នៅថ្ងៃទី៤ នោះត្រូវជាអេលីស៊ើរ ជាកូនសេដេអ៊ើរជាកំពូលលើពួកកូនចៅរូបេន 31ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ 32កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន 33គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត 34ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប 35ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អេលីស៊ើរ ជាកូនសេដេអ៊ើរ។
36នៅថ្ងៃទី៥ នោះត្រូវជាស៊្លូមាល ជាកូនស៊ូរីសាដាយ ជាកំពូលលើពួកកូនចៅស៊ីម្មាន 37ដង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ 38កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន 39គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត 40ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប 41ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់ស៊្លូមាល ជាកូនស៊ូរីសាដាយ។
42នៅថ្ងៃទី៦ នោះត្រូវជាអេលាសាប់ ជាកូនដេហ៊ូអែល ជាកំពូលលើពួកកូនចៅកាឌ់ 43ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ 44កូនចានមាស១ ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន 45គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត 46ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប 47ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អេលាសាប់ ជាកូនដេហ៊ូអែល។
48នៅថ្ងៃទី៧ នោះត្រូវជាអេលីសាម៉ា ជាកូនអាំមីហ៊ូត ជាកំពូលលើពួកកូនចៅអេប្រាអិម 49ដង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ 50កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន 51គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត 52ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប 53ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អេលីសាម៉ា ជាកូនអាំមីហ៊ូត។
54នៅថ្ងៃទី៨ នោះត្រូវជាកាម៉ាលាល ជាកូនផ្តាស៊ើរ ជាកំពូលលើពួកកូនចៅម៉ាន៉ាសេ 55ដង្វាយរបស់លោក គឺជាថាសប្រាក់១ ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ 56កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន 57គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១ អាយុ១ខួប សំរាប់ជាដង្វាយដុត 58ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប 59ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់កាម៉ាលាល ជាកូនផ្តាស៊ើរ។
60នៅថ្ងៃទី៩ នោះត្រូវជាអ័ប៊ីដាន ជាកូនគីដាហូនី ជាកំពូលលើពួកកូនចៅបេនយ៉ាមីន 61ដង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេងសំរាប់ជាដង្វាយម្សៅ 62កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន 63គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១អាយុ១ខួប សំរាប់ជាដង្វាយដុត 64ពពែឈ្មោះ១ សំរាប់ជាដង្វាយលោះបាប 65ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អ័ប៊ីដាន ជាកូនគីដាហូនី។
66នៅថ្ងៃទី១០ នោះត្រូវជាអ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ ជាកំពូលលើពួកកូនចៅដាន់ 67ដង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ 68កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន 69គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១អាយុ១ខួប សំរាប់ជាដង្វាយដុត 70ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប 71ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អ័ហ៊ីយេស៊ើរ ជាកូនអាំមីសាដាយ។
72នៅថ្ងៃទី១១ នោះត្រូវជាប៉ាគីហ៊ាល ជាកូនអុក្រាន ជាកំពូលលើពួកកូនចៅអេស៊ើរ 73ដង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ 74កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន 75គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១អាយុ១ខួប សំរាប់ជាដង្វាយដុត 76ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប 77ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់ប៉ាគីហ៊ាល ជាកូនអុក្រាន។
78នៅថ្ងៃទី១២ នោះត្រូវជាអ័ហ៊ីរ៉ា ជាកូនអេណាន់ ជាកំពូលលើពួកកូនចៅណែបថាលី 79ដង្វាយរបស់លោក គឺជាថាសប្រាក់១ទំងន់១៣០ដំឡឹង ចានគោមប្រាក់១ទំងន់៧០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ ទាំង២ដាក់ពេញដោយម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង សំរាប់ជាដង្វាយម្សៅ 80កូនចានមាស១ទំងន់១០ដំឡឹង ដាក់ពេញដោយកំញាន 81គោស្ទាវ១ ចៀមឈ្មោល១ កូនចៀមឈ្មោល១អាយុ១ខួប សំរាប់ជាដង្វាយដុត 82ពពែឈ្មោល១ សំរាប់ជាដង្វាយលោះបាប 83ហើយគោឈ្មោល២ ចៀមឈ្មោល៥ ពពែឈ្មោល៥ នឹងកូនចៀមឈ្មោល៥ អាយុ១ខួប សំរាប់ជាដង្វាយមេត្រី នេះហើយជាដង្វាយរបស់អ័ហ៊ីរ៉ា ជាកូនអេណាន់។
84នេះជាដង្វាយរបស់ពួកដែលជាកំពូលលើសាសន៍អ៊ីស្រាអែល សំរាប់បុណ្យឆ្លងអាសនា នៅថ្ងៃដែលលាបប្រេងនោះ រួមទាំងអស់គឺជាថាសប្រាក់១២ ចានគោមប្រាក់១២ កូនចានមាស១២ 85ឯថាសប្រាក់នីមួយៗមានទំងន់១៣០ដំឡឹង ហើយចានគោមនីមួយៗមានទំងន់៧០ដំឡឹង បូករួមប្រាក់ក្នុងគ្រឿងទាំងនោះទៅ ត្រូវជា២ពាន់៤០០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ 86ឯកូនចានមាស១២ដែលដាក់ពេញដោយកំញាន នោះនីមួយៗមានទំងន់១០ដំឡឹង តាមដំឡឹងដែលប្រើក្នុងទីបរិសុទ្ធ រួមទំងន់មាសទាំងប៉ុន្មានក្នុងកូនចានទាំងនោះទៅត្រូវជា១២០ដំឡឹង 87ឯសត្វទាំងប៉ុន្មានសំរាប់ជាដង្វាយដុត នោះគឺគោឈ្មោល១២ ចៀមឈ្មោល១២ នឹងកូនចៀមឈ្មោល១២អាយុ១ខួប ព្រមទាំងដង្វាយម្សៅនោះផង ហើយពពែឈ្មោល១២ សំរាប់ជាដង្វាយលោះបាប 88ឯសត្វទាំងប៉ុន្មានសំរាប់ជាដង្វាយមេត្រី នោះគឺគោឈ្មោល២៤ ចៀមឈ្មោល៦០ ពពែឈ្មោល៦០ នឹងកូនចៀមឈ្មោល៦០ អាយុ១ខួប នេះហើយជាដង្វាយសំរាប់បុណ្យឆ្លងអាសនា ក្នុងពេលក្រោយដែលលាបប្រេងហើយ។
89រួចកាលម៉ូសេបានចូលទៅទូលនឹងព្រះ ក្នុងត្រសាលជំនុំ នោះលោកឮសំឡេងមានបន្ទូលមកពីលើទីសន្តោសប្រោស ដែលនៅលើហឹបនៃសេចក្ដីបន្ទាល់ គឺពីកណ្តាលចេរូប៊ីនទាំង២ ហើយលោកក៏ទូលតបនឹងទ្រង់។
Currently Selected:
ជនគណនា 7: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.