YouVersion Logo
Search Icon

យ៉ូប 25

25
1នោះ​ប៊ីល‌ដាឌ សាសន៍​ស៊ូអា គាត់​ឆ្លើយ​ឡើង​ថា 2ព្រះ‌ចេស្តា នឹង​សេចក្ដី​ស្ញែង​ខ្លាច​នៅ​នឹង​ទ្រង់ ក៏​ធ្វើ​ឲ្យ​មាន​សេចក្ដី​សុខ​នៅ​ស្ថាន​ដ៏​ខ្ពស់​របស់​ទ្រង់ 3ឯ​ចំនួន​ពល​ទ័ព​ទ្រង់ តើ​នឹង​រាប់​បាន​ឬ តើ​មាន​អ្នក​ឯ​ណា​ដែល​ពន្លឺ​ទ្រង់​មិន​រះ​ឡើង​បំភ្លឺ​ដល់​គេ​នោះ 4ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​បាន​សុចរិត​នៅ​ចំពោះ​ព្រះ​បាន ឬ​ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក​បាន​បរិសុទ្ធ 5មើល ទាំង​ខែ​ក៏​មិន​ភ្លឺ​ដែរ ហើយ​ផ្កាយ​ទាំង​ប៉ុន្មាន​ក៏​មិន​ជ្រះ‌ថ្លា​នៅ​ព្រះ‌នេត្រ​ទ្រង់​ផង 6ចំណង់​បើ​មនុស្ស​ដែល​ជា​ដង្កូវ​ទទេ នឹង​កូន​មនុស្ស​ដែល​ជា​ដង្កូវ​ដែរ តើ​នឹង​បាន​យ៉ាង​ណា​ទៅ។

Currently Selected:

យ៉ូប 25: ពគប

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in