យ៉ូប 25
25
1នោះប៊ីលដាឌ សាសន៍ស៊ូអា គាត់ឆ្លើយឡើងថា 2ព្រះចេស្តា នឹងសេចក្ដីស្ញែងខ្លាចនៅនឹងទ្រង់ ក៏ធ្វើឲ្យមានសេចក្ដីសុខនៅស្ថានដ៏ខ្ពស់របស់ទ្រង់ 3ឯចំនួនពលទ័ពទ្រង់ តើនឹងរាប់បានឬ តើមានអ្នកឯណាដែលពន្លឺទ្រង់មិនរះឡើងបំភ្លឺដល់គេនោះ 4ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្សបានសុចរិតនៅចំពោះព្រះបាន ឬធ្វើដូចម្តេចឲ្យមនុស្សដែលកើតពីស្ត្រីមកបានបរិសុទ្ធ 5មើល ទាំងខែក៏មិនភ្លឺដែរ ហើយផ្កាយទាំងប៉ុន្មានក៏មិនជ្រះថ្លានៅព្រះនេត្រទ្រង់ផង 6ចំណង់បើមនុស្សដែលជាដង្កូវទទេ នឹងកូនមនុស្សដែលជាដង្កូវដែរ តើនឹងបានយ៉ាងណាទៅ។
Currently Selected:
យ៉ូប 25: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.