ហូសេ 7
7
1កាលអញចង់ប្រោសពួកអ៊ីស្រាអែលឲ្យជា នោះសេចក្ដីទុច្ចរិតរបស់អេប្រាអិម នឹងអំពើអាក្រក់របស់សាម៉ារីបានលេចមកឲ្យឃើញ ដ្បិតគេបានប្រព្រឹត្តសេចក្ដីកំភូត មានចោរលួចចូលមកនៅខាងក្នុង ហើយមានចោរប្លន់រឹបជាន់ខាងក្រៅ 2គេក៏មិនពិចារណាក្នុងចិត្តថា អញនឹកចាំអស់ទាំងអំពើអាក្រក់របស់គេនោះទេ ឥឡូវនេះ អំពើរបស់គេបានឡោមព័ទ្ធគេហើយ ក៏នៅចំពោះមុខអញផង 3គេនាំឲ្យស្តេចបានរីករាយ ដោយអំពើអាក្រក់របស់ខ្លួន ហើយពួកចៅហ្វាយផង ដោយសេចក្ដីភូតភររបស់ខ្លួនដែរ 4គេសុទ្ធតែជាពួកកំផិតទទេ គេប្រៀបដូចជាឡដែលអ្នកធ្វើនំបុ័ងបានដុតឲ្យក្តៅហើយ គាត់លែងវាចភ្លើងចាប់តាំងពីវេលាដែលច្របាច់ម្សៅ ដរាបដល់បានដោរឡើង 5នៅថ្ងៃបុណ្យចំរើនព្រះជន្មស្តេចនៃយើងរាល់គ្នា នោះពួកចៅហ្វាយបានធ្វើខ្លួនឈឺ ដោយកំដៅនៃស្រាទំពាំងបាយជូរ ស្តេចក៏ចូលដៃទៅជាមួយនឹងពួកឡកឡឺយ 6ដ្បិតគេបានរៀបចំចិត្តដូចជាឡហើយ កំពុងដែលគេចាំយាម នោះអ្នកដុតនំបុ័ងរបស់គេក៏ដេកលក់ទាល់ភ្លឺ លុះព្រឹកហើយ នោះក៏ឆេះធ្លោឡើង 7គេសុទ្ធតែក្តៅដូចជាឡ គេឆេះបន្សុសពួកចៅក្រមគេទៅ ឯពួកស្តេចរបស់គេក៏បានដួលអស់ហើយ ក្នុងពួកគេឥតមានអ្នកណាមួយដែលអំពាវនាវដល់អញឡើយ។
8ចំណែកអេប្រាអិម គាត់លាយខ្លួននឹងសាសន៍ដទៃអេប្រាអិមជានំ ដែលមិនបានប្រែ 9ពួកដទៃបានបង្ហិនកំឡាំងគាត់ទៅ តែគាត់មិនដឹងខ្លួនទេ អើ មានសក់ស្កូវល្បាយនៅលើក្បាល តែគាត់ឥតដឹងសោះ 10ហើយសេចក្ដីអំនួតរបស់អ៊ីស្រាអែល ក៏តែងតែធ្វើបន្ទាល់ ទាស់នឹងគាត់ ទោះបើកើតមានដូច្នោះក៏ដោយ គង់តែគេមិនបានវិលត្រឡប់មកឯព្រះយេហូវ៉ា ជាព្រះនៃខ្លួនទេ ក៏មិនបានស្វែងរកទ្រង់ផង 11អេប្រាអិមក៏ដូចជាព្រាបអាប់ឥតប្រាជ្ញា ហើយឥតយោបល់ គេហៅរកសាសន៍អេស៊ីព្ទ តែគេទៅឯស្រុកអាសស៊ើរវិញ 12កាលណាគេទៅ នោះអញនឹងលាតមងអញគ្របលើគេ អញនឹងទំលាក់គេចុះមក ដូចជាសត្វហើរលើអាកាស ក៏នឹងវាយផ្ចាលគេ ដូចជាពួកជំនុំគេបានឮហើយ 13វេទនាដល់គេ ដ្បិតគេបានសាត់ព្រាត់ឆ្ងាយពីអញ សូមឲ្យគេត្រូវបំផ្លាញចុះ ដ្បិតគេបានរំលងទាស់នឹងអញហើយ ទោះបើអញចង់លោះគេក៏ដោយ គង់តែគេបានពោលពាក្យភូតភរទាស់នឹងអញដែរ 14គេមិនបានអំពាវនាវដល់អញ ដោយស្មោះពីចិត្តទេ គឺបានស្រែកទ្រហោនៅលើដំណេកគេវិញ គេប្រជុំគ្នាឲ្យបានស្រូវ នឹងទឹកទំពាំងបាយជូរ តែគេបះបោរនឹងអញវិញ 15ទោះបើអញបានវាយផ្ចាល ឬចំរើនកំឡាំងដៃគេក្តី គង់តែគេបង្កើតការកំណាចទាស់នឹងអញដែរ 16គេត្រឡប់មក តែមិនមែនមកឯព្រះដ៏ខ្ពស់បំផុតទេ គេប្រៀបដូចជាធ្នូដែលបាញ់ទៅមិនត្រង់ ពួកចៅហ្វាយរបស់គេ នឹងត្រូវដួលដោយដាវ ដោយព្រោះមោហ៍គ្របនៃអណ្តាតរបស់ខ្លួន នេះឯងបានជាទីមើលងាយដល់គេ នៅក្នុងស្រុកអេស៊ីព្ទ។
Currently Selected:
ហូសេ 7: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.