ហូសេ 12
12
1អេប្រាអិមតែងឡោមព័ទ្ធអញ ដោយសេចក្ដីភូតភរ ហើយពួកវង្សអ៊ីស្រាអែល ដោយសេចក្ដីឆរបោកដែរ ឯយូដា គេនៅតែមានអំណាចចំពោះព្រះនៅឡើយ ក៏ស្មោះត្រង់ចំពោះព្រះដ៏បរិសុទ្ធដែរ 2អេប្រាអិមចិញ្ចឹមខ្លួនដោយខ្យល់ទទេ ក៏ដេញតាមខ្យល់ពីទិសខាងកើត គេចំរើនសេចក្ដីភូតភរនឹងការខូចបង់ជានិច្ច គេតាំងសញ្ញានឹងស្រុកអាសស៊ើរ ហើយបញ្ជូនប្រេងទៅឯស្រុកអេស៊ីព្ទ 3ព្រះយេហូវ៉ាទ្រង់មានរឿងនឹងយូដាដែរ ក៏នឹងធ្វើទោសដល់យ៉ាកុបតាមអំពើប្រព្រឹត្តរបស់គេ ព្រមទាំងសងគេតាមកិរិយារបស់គេផង 4កាលនៅក្នុងផ្ទៃនៅឡើយ នោះយ៉ាកុបបានចាប់កែងជើងរបស់បង លុះកាលមានវ័យពេញកំឡាំងហើយ នោះក៏មានអំណាចនៅចំពោះព្រះដែរ 5អើ ក៏មានអំណាចលើទេវតា ហើយលោកបានឈ្នះផងលោកបានយំ ហើយអង្វរដល់ទ្រង់ ក៏ប្រទះឃើញនៅត្រង់បេត-អែល នៅទីនោះទ្រង់ក៏មានបន្ទូលមកយើងរាល់គ្នា 6គឺព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ «យេហូវ៉ា»នេះ ជានាមដ៏ជាទីរំឭកពីទ្រង់ 7ដូច្នេះ ចូរវិលមកឯព្រះនៃឯងវិញចុះ ចូរកាន់តាមសេចក្ដីសប្បុរស នឹងសេចក្ដីយុត្តិធម៌ ព្រមទាំងរង់ចាំព្រះនៃឯងជានិច្ចផង។
8ពួកឈ្នួញទេតើហ្ន៎ មានជញ្ជីងមិនត្រឹមត្រូវកាន់នៅដៃ ក៏ចូលចិត្តនឹងការកេងបំបាត់ផង 9អេប្រាអិមពោលថា អញបានត្រឡប់ជាអ្នកមានស្តុកស្តម្ភហើយ អញរកបានទ្រព្យសម្បត្តិយ៉ាងច្រើន តែក្នុងការទាំងប៉ុន្មានរបស់អញ នោះនឹងឥតមានអ្នកណាឃើញអំពើទុច្ចរិត ឬអំពើបាបណាឡើយ 10ប៉ុន្តែអញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃឯង ចាប់តាំងពីនៅស្រុកអេស៊ីព្ទមក អញនឹងធ្វើឲ្យឯងបាននៅក្នុងបារាំម្តងទៀត ដូចនៅគ្រាបុណ្យមុតមាំ 11អញបាននិយាយដោយសារពួកហោរា ហើយបានចំរើនការជាក់ស្តែងឡើង ក៏បានប្រើសេចក្ដីប្រៀបធៀប ដោយសារដៃនៃពួកហោរាដែរ 12ឯស្រុកកាឡាតគេអាក្រក់ទទេ ក៏សុទ្ធតែឥតប្រយោជន៍ទាំងអស់ នៅត្រង់គីលកាល គេថ្វាយគោជាយញ្ញបូជា អស់ទាំងអាសនារបស់គេ ប្រៀបដូចជាដុំដី នៅក្នុងគន្លងស្រែចំការ 13ចំណែកឯយ៉ាកុបលោកបានរត់ទៅដល់ស្រុកអើរ៉ាម អ៊ីស្រាអែលបានបំរើគេ ឲ្យបានប្រពន្ធ គឺបានធ្វើជាអ្នកគង្វាលឃ្វាលហ្វូងចៀមឲ្យបានប្រពន្ធនោះ 14ហើយដោយសារហោរាម្នាក់ នោះព្រះយេហូវ៉ាទ្រង់បាននាំពួកអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទ ព្រមទាំងការពារ ដោយសារហោរាដែរ 15តែអេប្រាអិមបានបណ្តាល ឲ្យមានសេចក្ដីខ្ញាល់យ៉ាងគ្រោតគ្រាត ហេតុនោះឈាមរបស់គេ នឹងនៅជាប់លើខ្លួនគេ ហើយព្រះអម្ចាស់ ទ្រង់នឹងតបស្នងសេចក្ដីដំនៀលរបស់គេទៅលើគេវិញ។
Currently Selected:
ហូសេ 12: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.