១ ធីម៉ូថេ 2
2
1ដូច្នេះ ខ្ញុំទូន្មានសេចក្ដីនេះជាមុនដំបូងថា ចូរពោលពាក្យអរព្រះគុណ ពាក្យទូលសូម ពាក្យអធិស្ឋាន នឹងពាក្យទូលអង្វរឲ្យមនុស្សទាំងអស់ 2គឺឲ្យស្តេច ហើយឲ្យពួកនាម៉ឺនទាំងប៉ុន្មានផង ដើម្បីឲ្យយើងរាល់គ្នាបាននៅជាសុខសាន្ត ហើយស្រគត់ស្រគំ ដោយកោតខ្លាច ហើយដោយនឹងធឹងគ្រប់ជំពូក 3ដ្បិតយ៉ាងនោះ ទើបបានល្អ ហើយគាប់ព្រះហឫទ័យ ដល់ព្រះដ៏ជាព្រះអង្គសង្គ្រោះនៃយើង 4ដែលទ្រង់សព្វព្រះហឫទ័យ ឲ្យមនុស្សទាំងអស់បានសង្គ្រោះ ហើយឲ្យបានស្គាល់សេចក្ដីពិត 5ពីព្រោះមានព្រះតែ១ ហើយមានអ្នកសង្រួបសង្រួមតែ១ នៅកណ្តាលព្រះ នឹងមនុស្ស គឺជាមនុស្សដ៏ជាព្រះគ្រីស្ទយេស៊ូវនោះ 6ទ្រង់បានថ្វាយព្រះអង្គទ្រង់ ទុកជាថ្លៃលោះមនុស្សទាំងអស់ ដែលត្រូវមានទីបន្ទាល់នៅពេលកំណត់ 7ហើយទ្រង់បានតាំងខ្ញុំ ឲ្យធ្វើជាអ្នកប្រកាសប្រាប់ នឹងជាសាវកពីការនោះឯង គឺជាគ្រូបង្រៀនដល់ពួកសាសន៍ដទៃ ដោយសេចក្ដីជំនឿ នឹងសេចក្ដីពិត (ខ្ញុំនិយាយតាមសេចក្ដីពិតមិនកុហកទេ)។
8ដូច្នេះ ខ្ញុំចង់ឲ្យពួកប្រុសៗលើកដៃបរិសុទ្ធឡើង នឹងអធិស្ឋាននៅគ្រប់ទីកន្លែង ដោយឥតខឹង ឬឈ្លោះប្រកែកឡើយ 9ឯពួកស្រីៗ នោះខ្ញុំក៏ចង់ឲ្យគេតែងខ្លួនតាមបែបគួរសម ឲ្យចេះអៀនខ្លួន ហើយដឹងប្រមាណខ្លួន មិនមែនជាអ្នកតែងខ្លួន ដោយក្រងសក់ ឬពាក់មាស កែវមុក្តា ឬសំលៀកបំពាក់យ៉ាងថ្លៃពេកនោះឡើយ 10តែឲ្យសំណំនឹងពួកស្ត្រី ដែលរាប់ខ្លួនជាអ្នកកោតខ្លាចដល់ព្រះ គឺដោយការប្រព្រឹត្តល្អវិញ 11ត្រូវឲ្យស្រីៗរៀនដោយសំងាត់ ទាំងចុះចូលគ្រប់ជំពូក 12ខ្ញុំមិនបើកឲ្យស្ត្រីណាបង្រៀន ឬឲ្យមានអំណាចលើបុរសទេ ត្រូវឲ្យគេនៅដោយស្រគត់ស្រគំចុះ 13ពីព្រោះព្រះបានបង្កើតលោកអ័ដាមមកជាមុន រួចមកនាងអេវ៉ា 14ហើយមិនមែនលោកអ័ដាម ដែលចាញ់បញ្ឆោតទេ គឺជាស្ត្រីវិញទេតើ ដែលចាញ់បញ្ឆោតនោះ ព្រមទាំងរំលងច្បាប់ផង 15តែបើសិនជានាងនៅជាប់ក្នុងសេចក្ដីជំនឿ សេចក្ដីស្រឡាញ់ នឹងសេចក្ដីបរិសុទ្ធ ទាំងមានគំនិតមារយាទ នោះនាងនឹងបានសង្គ្រោះក្នុងកាលដែលបង្កើតកូន។
Currently Selected:
១ ធីម៉ូថេ 2: ពគប
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© BFBS/UBS 1954, 1962. All Rights Reserved.