ព្រះអម្ចាស់មានព្រះបន្ទូលថា៖
«នៅគ្រាខាងមុខ យើងនឹងធ្វើឲ្យមានពន្លក
គឺស្ដេចមួយអង្គដ៏សុចរិតកើតចេញពី
ពូជពង្សរបស់ដាវីឌ។
ស្ដេចនោះនឹងគ្រងរាជ្យ
ប្រកបដោយប្រាជ្ញា
ព្រមទាំងគ្រប់គ្រងស្រុក
ដោយសុចរិត និងយុត្តិធម៌។
នៅរជ្ជកាលរបស់ស្ដេចនោះ
ជនជាតិយូដានឹងទទួលការសង្គ្រោះ
ជនជាតិអ៊ីស្រាអែលនឹងរស់យ៉ាងសុខសាន្ត។
គេថ្វាយព្រះនាមស្ដេចនោះថា
“ព្រះអម្ចាស់ជាសេចក្ដីសុចរិតរបស់យើង”»។