តើអ្នកចង់ពង្រឹងរាជសម្បត្តិ
ដោយសង់ដំណាក់ពីឈើដ៏មានតម្លៃនេះឬ?
បិតារបស់អ្នកធ្លាប់បរិភោគបាយទឹក
ដូចអ្នកឯទៀតៗដែរ
តែគេបានប្រព្រឹត្តតាមសេចក្ដីសុចរិត
និងយុត្តិធម៌
ហេតុនេះហើយបានជាបិតារបស់អ្នក
បានប្រកបដោយសេចក្ដីសុខសាន្ត។
បិតារបស់អ្នករកយុត្តិធម៌ឲ្យជនទុគ៌ត
និងជនក្រីក្រ
ហេតុនេះហើយបានជាស្រុកទេស
មានសេចក្ដីសុខសាន្ត។
ដ្បិតអ្នកដែលស្គាល់យើងតែងតែប្រព្រឹត្តដូច្នេះ
- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ -។