រីឯអ្នកដែលទទួលគ្រាប់ពូជលើដីមានថ្ម គឺអស់អ្នកដែលបានឮបន្ទូលនៃអុលឡោះហើយ ក៏ទទួលយកភ្លាមដោយអំណរ ប៉ុន្ដែ គេពុំបានទុកឲ្យបន្ទូលនៃអុលឡោះចាក់ឫសនៅក្នុងខ្លួនគេឡើយ គេជាប់ចិត្ដតែមួយភ្លែតប៉ុណ្ណោះ លុះដល់មានទុក្ខលំបាក ឬត្រូវគេបៀតបៀន ព្រោះតែបន្ទូល គេក៏បោះបង់ចោលជំនឿភ្លាម។