1
វិវរណៈ 16:15
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
(មើល អញមកដូចជាចោរប្លន់ មានពរហើយ អ្នកណាដែលនៅចាំ ហើយរក្សាសំលៀកបំពាក់ខ្លួន ដើម្បីមិនឲ្យដើរអាក្រាត ឲ្យអ្នកណាឃើញកេរ្តិ៍ខ្មាសខ្លួនឡើយ)
Compare
Explore វិវរណៈ 16:15
2
វិវរណៈ 16:12
ទេវតាទី៦ ក៏ចាក់ចានខ្លួនទៅលើទន្លេធំ គឺជាទន្លេអ៊ើប្រាត រួចទឹកទន្លេនោះក៏រីងទៅ ដើម្បីឲ្យបានរៀបចំផ្លូវរបស់ពួកស្តេចពីទិសខាងថ្ងៃរះ
Explore វិវរណៈ 16:12
3
វិវរណៈ 16:14
ដ្បិតវិញ្ញាណទាំងនោះ ជាវិញ្ញាណនៃពួកអារក្ស ដែលចេញទៅឯអស់ទាំងស្តេចនៅផែនដីទាំងមូល ទាំងធ្វើទីសំគាល់ ដើម្បីនឹងប្រមូលស្តេចទាំងនោះមកក្នុងចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត
Explore វិវរណៈ 16:14
4
វិវរណៈ 16:13
រួចខ្ញុំឃើញវិញ្ញាណអសោចិ៍៣ ដូចជាកង្កែប ចេញពីមាត់នាគ មាត់សត្វ នឹងពីមាត់ហោរាក្លែងក្លាយមក
Explore វិវរណៈ 16:13
5
វិវរណៈ 16:9
មនុស្សលោកក៏ត្រូវខ្លោចទៅ ដោយអំណាចក្តៅជាខ្លាំង តែគេមិនបានប្រែចិត្ត ដើម្បីនឹងលើកសរសើរដល់សិរីល្អនៃព្រះទេ គឺគេប្រមាថដល់ព្រះនាមព្រះ ដែលមានអំណាចលើសេចក្ដីវេទនាទាំងនោះវិញ។
Explore វិវរណៈ 16:9
6
វិវរណៈ 16:2
ទេវតាទី១ក៏ចេញទៅ ចាក់ពីចានខ្លួន ទៅលើផែនដី នោះមនុស្សដែលមានទីសំគាល់របស់សត្វ នឹងអស់ពួកអ្នកដែលក្រាបថ្វាយបង្គំដល់រូបវា គេក៏កើតដំបៅកាចអាក្រក់ណាស់។
Explore វិវរណៈ 16:2
7
វិវរណៈ 16:16
រួចវិញ្ញាណទាំងនោះ ក៏ប្រមូលគេទៅឯកន្លែង ដែលភាសាហេព្រើរហៅថា អើម៉ាគេដូន។
Explore វិវរណៈ 16:16
Home
Bible
Plans
Videos