熱門經文出自 លូកា 7

ហេតុនេះហើយបានជា​ទូលបង្គំ​មិន​ចាត់ទុកថា​ខ្លួនទូលបង្គំ​ស័ក្ដិសម​នឹង​មក​ជួប​ព្រះអង្គ​ឡើយ​។ ប៉ុន្តែ​សូម​ព្រះអង្គ​មានបន្ទូល​មួយ​ព្រះឱស្ឋ​ប៉ុណ្ណោះ នោះ​អ្នកបម្រើ​របស់ទូលបង្គំ​នឹង​ជាសះស្បើយ​។ តាមពិត ទូលបង្គំ​ក៏​ជា​មនុស្ស​នៅ​ក្រោម​អំណាច​គេ ហើយ​មាន​ទាហាន​នៅ​ក្រោម​ទូលបង្គំ​ដែរ​។ ទូលបង្គំ​ប្រាប់​ម្នាក់​ថា​: ‘ទៅ’ គេ​ក៏​ទៅ​; ប្រាប់​ម្នាក់ទៀត​ថា​: ‘មក’ គេ​ក៏​មក​; ហើយ​ប្រាប់​បាវបម្រើ​របស់ទូលបង្គំ​ថា​: ‘ធ្វើ​ការនេះ’ គេ​ក៏​ធ្វើ”។ នៅពេល​បាន​ឮ​ពាក្យ​ទាំងនេះ ព្រះយេស៊ូវ​ទ្រង់​ស្ងើច​នឹង​លោក ក៏​ងាកទៅ​រក​ហ្វូងមនុស្ស​ដែល​មកតាម​ព្រះអង្គ ហើយ​មានបន្ទូលថា​៖“ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​មិនដែល​ឃើញ​ជំនឿ​ខ្លាំងបែបនេះ​ក្នុង​អ៊ីស្រាអែល​ឡើយ”។