បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលថា៖“តើអាណាចក្ររបស់ព្រះប្រៀបដូចជាអ្វី? តើខ្ញុំនឹងប្រៀបប្រដូចអាណាចក្ររបស់ព្រះទៅនឹងអ្វី? គឺដូចជាគ្រាប់ពូជម៉ូតាតមួយ ដែលមនុស្សម្នាក់បានយកទៅព្រោះក្នុងសួនរបស់ខ្លួន នៅពេលវាដុះឡើង វាក៏ទៅជាដើមឈើមួយហើយបក្សាបក្សីនៅលើអាកាសមកធ្វើសម្បុកតាមមែករបស់វា”។