1
យ៉ូហាន 1:12
ព្រះគម្ពីរខ្មែរសាកល
រីឯអស់អ្នកដែលទទួលព្រះអង្គ គឺអស់អ្នកដែលជឿលើព្រះនាមរបស់ព្រះអង្គ ព្រះអង្គប្រទានសិទ្ធិអំណាចឲ្យពួកគេបានជាកូនរបស់ព្រះ។
對照
យ៉ូហាន 1:12 探索
2
យ៉ូហាន 1:1
នៅដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលគង់នៅជាមួយព្រះ ហើយព្រះបន្ទូលគឺជាព្រះ។
យ៉ូហាន 1:1 探索
3
យ៉ូហាន 1:5
ពន្លឺនេះកំពុងភ្លឺក្នុងសេចក្ដីងងឹត ហើយសេចក្ដីងងឹតមិនបានឈ្នះពន្លឺនេះឡើយ។
យ៉ូហាន 1:5 探索
4
យ៉ូហាន 1:14
ព្រះបន្ទូលបានក្លាយជាសាច់ឈាម ហើយតាំងលំនៅក្នុងចំណោមយើង។ យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងរបស់ព្រះបុត្រាតែមួយពីព្រះបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
យ៉ូហាន 1:14 探索
5
យ៉ូហាន 1:3-4
អ្វីៗទាំងអស់បានកើតមកតាមរយៈព្រះអង្គ ហើយក្នុងអ្វីៗដែលកើតមកនោះ គ្មានអ្វីមួយកើតមកដោយគ្មានព្រះអង្គឡើយ។ នៅក្នុងព្រះអង្គមានជីវិត ហើយជីវិតនេះគឺជាពន្លឺរបស់មនុស្ស។
យ៉ូហាន 1:3-4 探索
6
យ៉ូហាន 1:29
នៅថ្ងៃបន្ទាប់ យ៉ូហានឃើញព្រះយេស៊ូវយាងមករកគាត់ គាត់ក៏និយាយថា៖ “មើល៍! កូនចៀមនៃព្រះដែលយកបាបរបស់ពិភពលោកចេញ!
យ៉ូហាន 1:29 探索
7
យ៉ូហាន 1:10-11
ព្រះអង្គគង់នៅក្នុងពិភពលោក ហើយពិភពលោកបានកើតមកតាមរយៈព្រះអង្គ ប៉ុន្តែពិភពលោកមិនស្គាល់ព្រះអង្គឡើយ។ ព្រះអង្គបានយាងមកក្នុងពិភពលោករបស់ព្រះអង្គ ប៉ុន្តែប្រជារាស្ត្ររបស់ព្រះអង្គ មិនបានទទួលព្រះអង្គឡើយ។
យ៉ូហាន 1:10-11 探索
8
យ៉ូហាន 1:9
ពន្លឺនេះជាពន្លឺពិត ដែលកំពុងយាងមកក្នុងពិភពលោក បំភ្លឺមនុស្សគ្រប់រូប។
យ៉ូហាន 1:9 探索
9
យ៉ូហាន 1:17
ពោលគឺ ក្រឹត្យវិន័យបានប្រទានមកតាមរយៈម៉ូសេ រីឯព្រះគុណ និងសេចក្ដីពិតវិញ បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។
យ៉ូហាន 1:17 探索
主頁
聖經
計劃
影片