រំពេចនោះ មានសូរសន្ធឹកមកពីលើមេឃ ដូចជាខ្យល់បក់បោកយ៉ាងខ្លាំង ឮពេញផ្ទះដែលពួកគេកំពុងអង្គុយ ហើយមានអណ្ដាតដូចជាភ្លើងបែកចេញពីគ្នាលេចមកដល់ពួកគេ រួចស្ថិតនៅលើពួកគេម្នាក់ៗ នោះពួកគេទាំងអស់គ្នាក៏ពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ ហើយចាប់ផ្ដើមនិយាយភាសាផ្សេងៗ តាមដែលព្រះវិញ្ញាណប្រទានឲ្យពួកគេនិយាយ។