លោកុប្បត្តិ 16
16
កំណើតអ៊ីស្មាអែល
1លោកស្រីសារ៉ាយ ជាភរិយារបស់លោកអាប់រ៉ាម ពុំបានបង្កើតកូនជូនលោកទេ។ គាត់មានស្រីបម្រើជាតិអេស៊ីបម្នាក់ ឈ្មោះនាងហាការ។ 2លោកស្រីសារ៉ាយជម្រាបលោកអាប់រ៉ាមថា៖ «ដោយព្រះអម្ចាស់មិនប្រទានឲ្យខ្ញុំមានកូន ដូច្នេះ សូមលោកទៅយកស្រីបម្រើខ្ញុំទៅ ប្រហែលជាខ្ញុំនឹងបានកូនប្រុសមួយតាមរយៈនាង#១៦.២ តាមទំនៀមទម្លាប់ជនជាតិនៅមជ្ឈិមបូព៌ាប្រទេសនាសម័យនោះ កូនដែលនាងហាការបង្កើតនឹងត្រូវរាប់ថាជាកូនរបស់ម្ចាស់ស្រីរបស់គាត់ គឺលោកស្រីសារ៉ាយ។»។ លោកអាប់រ៉ាមក៏ស្ដាប់តាមពាក្យសម្ដីរបស់លោកស្រីសារ៉ាយ។ 3ពេលលោកស្រីសារ៉ាយជាភរិយាយកនាងហាការជនជាតិអេស៊ីប ដែលជាស្រីបម្រើរបស់ខ្លួន មកប្រគល់ឲ្យលោកអាប់រ៉ាមជាស្វាមីធ្វើជាប្រពន្ធ លោកអាប់រ៉ាមរស់នៅក្នុងស្រុកកាណានបានដប់ឆ្នាំហើយ។ 4លោកបានយកនាងហាការ ហើយនាងក៏មានផ្ទៃពោះ។ ពេលនាងដឹងថាខ្លួនមានផ្ទៃពោះដូច្នេះ នាងក៏មានចិត្តមាក់ងាយម្ចាស់ស្រីរបស់ខ្លួន។ 5លោកស្រីសារ៉ាយពោលទៅកាន់លោកអាប់រ៉ាមថា៖ «ព្រោះតែលោកហ្នឹងហើយបានជាខ្ញុំត្រូវអាម៉ាស់! ខ្ញុំបានយកស្រីបម្រើរបស់ខ្ញុំ មកដាក់លើដើមទ្រូងរបស់លោក។ តាំងពីវាដឹងថាខ្លួនមានផ្ទៃពោះ វាបែរជាមើលងាយខ្ញុំទៅវិញ។ សូមព្រះអម្ចាស់ធ្វើជាចៅក្រមរវាងលោក និងខ្ញុំចុះ!»។ 6លោកអាប់រ៉ាមតបទៅលោកស្រីសារ៉ាយវិញថា៖ «អូនមានអំណាចលើស្រីបម្រើរបស់អូនស្រាប់ ដូច្នេះ បើអូនចង់ធ្វើអ្វីនាង ចូរធ្វើតាមតែអូនយល់ឃើញទៅចុះ»។
លោកស្រីសារ៉ាយក៏ធ្វើបាបនាងហាការ រហូតដល់នាងរត់ចេញឆ្ងាយពីគាត់បាត់ទៅ។
7ទេវតា*របស់ព្រះអម្ចាស់បានជួបនាង នៅក្បែរប្រភពទឹកមួយក្នុងវាលរហោស្ថាន តាមផ្លូវទៅស្រុកស៊ើរ។ 8ទេវតានោះពោលថា៖ «នាងហាការជាស្រីបម្រើរបស់នាងសារ៉ាយអើយ! តើនាងទៅណាមកណាហ្នឹង?»។ នាងតបថា៖ «នាងខ្ញុំបានរត់ចេញពីលោកស្រីសារ៉ាយ ជាម្ចាស់របស់នាងខ្ញុំ»។ 9ទេវតារបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅផ្ទះម្ចាស់របស់នាងវិញ ហើយស្ដាប់បង្គាប់គាត់ទៅ»។ 10ទេវតារបស់ព្រះអម្ចាស់ពោលទៅកាន់នាងទៀតថា៖ «យើងនឹងធ្វើឲ្យពូជពង្សរបស់នាងកើនចំនួនច្រើនឡើងជាអនេក គ្មាននរណាអាចរាប់បានឡើយ ព្រោះពូជពង្សរបស់នាងនឹងមានច្រើនឥតគណនា»។ 11ទេវតារបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ឥឡូវនេះ នាងមានផ្ទៃពោះហើយ។
នាងនឹងសម្រាលបានកូនប្រុសមួយ
នាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីស្មាអែល#១៦.១១ អ៊ីស្មាអែលមានន័យថា «ព្រះជាម្ចាស់ទ្រង់ព្រះសណ្ដាប់ឮ»។
ដ្បិតព្រះអម្ចាស់បានឮសម្រែករបស់នាង
នៅពេលដែលនាងរងទុក្ខវេទនា។
12កូននេះប្រៀបបានទៅនឹងលាព្រៃ
វានឹងវាយមនុស្សទាំងអស់#១៦.១២ ឃ្លាដើម «ដៃវាប្រឆាំងនឹងមនុស្សទាំងអស់…»។
ហើយមនុស្សទាំងអស់ក៏នឹងវាយវាវិញដែរ។
វានឹងរស់នៅដាច់ដោយឡែកពី
បងប្អូនរបស់វា»។
13នាងហាការបានថ្វាយព្រះនាមព្រះអម្ចាស់ ដែលមានព្រះបន្ទូលមកនាងថា “ព្រះអង្គជាអែលរ៉ូអ៊ី”#១៦.១៣ ភាសាហេប្រឺ មានន័យថា «ព្រះអង្គជាព្រះដែលទតឃើញខ្ញុំ(ម្ចាស់)»។ ដ្បិតនាងពោលថា «ព្រះជាម្ចាស់ទតឃើញខ្ញុំនៅទីនេះ មុនខ្ញុំបានឃើញព្រះអង្គ»។ 14ហេតុនេះហើយបានជាគេដាក់ឈ្មោះអណ្ដូងទឹកនោះថា “អណ្ដូងឡាហាយ-រយ”។ អណ្ដូងនោះស្ថិតនៅចន្លោះភូមិកាដេស និងភូមិបារ៉ែដ។
15 #
កាឡ. ៤.២២
នាងហាការសម្រាលបានកូនប្រុសមួយជូនលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមដាក់ឈ្មោះកូនដែលនាងហាការបានបង្កើតជូនលោកនោះថា “អ៊ីស្មាអែល”។ 16នៅពេលដែលនាងហាការបង្កើតអ៊ីស្មាអែលជូនលោកនោះ លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំហើយ។
Одоогоор Сонгогдсон:
លោកុប្បត្តិ 16: គខប
Тодруулга
Хуваалцах
Хувилах

Тодруулсан зүйлсээ бүх төхөөрөмждөө хадгалмаар байна уу? Бүртгүүлэх эсвэл нэвтэрнэ үү
Khmer Standard Version © 2005 United Bible Societies.