បន្ទាប់មក ព្រះយេស៊ូក៏យកនំប៉័ងមក ហើយអរព្រះគុណ រួចចែកទៅឲ្យពួកអ្នកដែលអង្គុយតាមដែលពួកគេត្រូវការ រីឯត្រីវិញ ព្រះអង្គក៏ធ្វើដូច្នោះដែរ។
ពេលពួកគេឆ្អែតហើយ ព្រះអង្គមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គថា៖ «ចូរប្រមូលចំណិតនំប៉័ងដែលនៅសល់ កុំខ្ជះខ្ជាយឡើយ»។