ទំនុកតម្កើង 91:1-16

ទំនុកតម្កើង 91:1-16 - អ្នក​ណា​រស់​នៅ​ក្រោម​ការ​គ្រប់‌គ្រង
របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត
អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​បារមី
របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​លើ​អ្វីៗ​ទាំង​អស់។
ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា:
ព្រះអង្គ​ជា​ជម្រក និង​ជា​កំពែង​ការពារ​ទូលបង្គំ
ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ
ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ!
ព្រះ‌អម្ចាស់​រំដោះ​អ្នក​ឲ្យ​រួច​ផុត​ពី​អន្ទាក់
ឲ្យ​រួច​ផុត​ពី​ជំងឺ​រាត‌ត្បាត​ផ្សេងៗ។
ព្រះអង្គ​នឹង​ការពារ​អ្នក
អ្នក​អាច​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះអង្គ
ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ
ប្រៀប​បី​ដូច​ជា​ខែល និង​អាវ‌ក្រោះ​ការពារ​អ្នក។
នៅ​ពេល​យប់ អ្នក​នឹង​មិន​ភ័យ​ខ្លាច
គ្រោះ​ថ្នាក់​ដែល​គួរ​ឲ្យ​តក់‌ស្លុត​នោះ​ឡើយ
នៅ​ពេល​ថ្ងៃ អ្នក​ក៏​នឹង​មិន​ភ័យ​ខ្លាច​ព្រួញ
ដែល​គេ​បាញ់​មក​ដែរ។
អ្នក​នឹង​មិន​ភ័យ​ខ្លាច​គ្រោះ​កាច​នៅ​យប់​ងងឹត
ហើយ​ក៏​មិន​ភ័យ​ខ្លាច​មហន្ត‌រាយ
នៅ​ពេល​ថ្ងៃ​ត្រង់​ដែរ។
ទោះ​បី​មាន​មនុស្ស​មួយ​ពាន់​នាក់
ដួល​ស្លាប់​នៅ​ជិត​អ្នក
ហើយ​មាន​មនុស្ស​មួយ​ម៉ឺន​នាក់
ស្លាប់​នៅ​ខាង​ស្ដាំ​អ្នក​ក្ដី
ក៏​គ្មាន​អ្វី​អាច​ប៉ះ‌ពាល់​អ្នក​បាន​ឡើយ។
ចូរ​សម្លឹង​មើល អ្នក​នឹង​ឃើញ​ថា
តើ​មនុស្ស​អាក្រក់​ទទួល​ទោស​យ៉ាង​ណា។
ព្រះ‌អម្ចាស់​ជា​ជម្រក​របស់​អ្នក
អ្នក​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់
របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។

គ្មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​មាន
ដល់​អ្នក​បាន​ឡើយ
ហើយ​ក៏​គ្មាន​គ្រោះ​កាច​ណា​មួយ
ចូល​ទៅ​ជិត​ទី​លំ‌នៅ​របស់​អ្នក​បាន​ដែរ
ដ្បិត​ព្រះ‌អម្ចាស់​នឹង​បញ្ជា​ឲ្យ
ពួក​ទេវតា​ជួយ​អ្នក
ពួក​ទេវតា​នឹង​ការពារ​អ្នក
នៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។
ទេវតា​ទាំង​នោះ​នឹង​ចាំ​ទ្រ​អ្នក
មិន​ឲ្យ​ជើង​អ្នក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ ។
អ្នក​នឹង​ដើរ​ជាន់​សត្វ​សិង្ហ និង​ពស់‌វែក
អ្នក​នឹង​ជាន់​ឈ្លី​កូន​សិង្ហ និង​នាគ។
ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:
«ដោយ​គេ​ស្ថិត​នៅ​ជាប់​នឹង​យើង
យើង​នឹង​ជួយ​រំដោះ​គេ យើង​នឹង​ការពារ​គេ
ព្រោះ​គេ​ទទួល​ស្គាល់​ថា​យើង​ជា​ព្រះ‌អម្ចាស់!
គេ​នឹង​អង្វរ​រក​យើង
ហើយ​យើង​នឹង​ឆ្លើយ​តប​មក​គេ​វិញ
នៅ​ពេល​គេ​មាន​អាសន្ន
យើង​នឹង​ស្ថិត​នៅ​ជា​មួយ​គេ យើង​នឹង​រំដោះ​គេ
ព្រម​ទាំង​លើក​តម្កើង​គេ​ផង។
យើង​នឹង​ឲ្យ​គេ​មាន​អាយុ​យឺន‌យូរ
ហើយ​យើង​នឹង​ឲ្យ​គេ​ឃើញ​ថា
យើង​ពិត​ជា​ព្រះ‌សង្គ្រោះ​មែន»។

អ្នក​ណា​រស់​នៅ​ក្រោម​ការ​គ្រប់‌គ្រង របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត អ្នក​នោះ​នឹង​ជ្រក​នៅ​ក្រោម​ម្លប់​បារមី របស់​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​លើ​អ្វីៗ​ទាំង​អស់។ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា: ព្រះអង្គ​ជា​ជម្រក និង​ជា​កំពែង​ការពារ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​នៃ​ទូលបង្គំ ទូលបង្គំ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ! ព្រះ‌អម្ចាស់​រំដោះ​អ្នក​ឲ្យ​រួច​ផុត​ពី​អន្ទាក់ ឲ្យ​រួច​ផុត​ពី​ជំងឺ​រាត‌ត្បាត​ផ្សេងៗ។ ព្រះអង្គ​នឹង​ការពារ​អ្នក អ្នក​អាច​ជ្រក​កោន​ក្រោម​ម្លប់​បារមី​របស់​ព្រះអង្គ ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រ​របស់​ព្រះអង្គ ប្រៀប​បី​ដូច​ជា​ខែល និង​អាវ‌ក្រោះ​ការពារ​អ្នក។ នៅ​ពេល​យប់ អ្នក​នឹង​មិន​ភ័យ​ខ្លាច គ្រោះ​ថ្នាក់​ដែល​គួរ​ឲ្យ​តក់‌ស្លុត​នោះ​ឡើយ នៅ​ពេល​ថ្ងៃ អ្នក​ក៏​នឹង​មិន​ភ័យ​ខ្លាច​ព្រួញ ដែល​គេ​បាញ់​មក​ដែរ។ អ្នក​នឹង​មិន​ភ័យ​ខ្លាច​គ្រោះ​កាច​នៅ​យប់​ងងឹត ហើយ​ក៏​មិន​ភ័យ​ខ្លាច​មហន្ត‌រាយ នៅ​ពេល​ថ្ងៃ​ត្រង់​ដែរ។ ទោះ​បី​មាន​មនុស្ស​មួយ​ពាន់​នាក់ ដួល​ស្លាប់​នៅ​ជិត​អ្នក ហើយ​មាន​មនុស្ស​មួយ​ម៉ឺន​នាក់ ស្លាប់​នៅ​ខាង​ស្ដាំ​អ្នក​ក្ដី ក៏​គ្មាន​អ្វី​អាច​ប៉ះ‌ពាល់​អ្នក​បាន​ឡើយ។ ចូរ​សម្លឹង​មើល អ្នក​នឹង​ឃើញ​ថា តើ​មនុស្ស​អាក្រក់​ទទួល​ទោស​យ៉ាង​ណា។ ព្រះ‌អម្ចាស់​ជា​ជម្រក​របស់​អ្នក អ្នក​បាន​មក​ជ្រក​កោន​ក្រោម​ម្លប់ របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត។ គ្មាន​ទុក្ខ​វេទនា​ណា​មួយ​កើត​មាន ដល់​អ្នក​បាន​ឡើយ ហើយ​ក៏​គ្មាន​គ្រោះ​កាច​ណា​មួយ ចូល​ទៅ​ជិត​ទី​លំ‌នៅ​របស់​អ្នក​បាន​ដែរ ដ្បិត​ព្រះ‌អម្ចាស់​នឹង​បញ្ជា​ឲ្យ ពួក​ទេវតា​ជួយ​អ្នក ពួក​ទេវតា​នឹង​ការពារ​អ្នក នៅ​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ។ ទេវតា​ទាំង​នោះ​នឹង​ចាំ​ទ្រ​អ្នក មិន​ឲ្យ​ជើង​អ្នក​ប៉ះ​ទង្គិច​នឹង​ថ្ម​ឡើយ ។ អ្នក​នឹង​ដើរ​ជាន់​សត្វ​សិង្ហ និង​ពស់‌វែក អ្នក​នឹង​ជាន់​ឈ្លី​កូន​សិង្ហ និង​នាគ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: «ដោយ​គេ​ស្ថិត​នៅ​ជាប់​នឹង​យើង យើង​នឹង​ជួយ​រំដោះ​គេ យើង​នឹង​ការពារ​គេ ព្រោះ​គេ​ទទួល​ស្គាល់​ថា​យើង​ជា​ព្រះ‌អម្ចាស់! គេ​នឹង​អង្វរ​រក​យើង ហើយ​យើង​នឹង​ឆ្លើយ​តប​មក​គេ​វិញ នៅ​ពេល​គេ​មាន​អាសន្ន យើង​នឹង​ស្ថិត​នៅ​ជា​មួយ​គេ យើង​នឹង​រំដោះ​គេ ព្រម​ទាំង​លើក​តម្កើង​គេ​ផង។ យើង​នឹង​ឲ្យ​គេ​មាន​អាយុ​យឺន‌យូរ ហើយ​យើង​នឹង​ឲ្យ​គេ​ឃើញ​ថា យើង​ពិត​ជា​ព្រះ‌សង្គ្រោះ​មែន»។

ទំនុកតម្កើង 91:1-16