ទំនុកតម្កើង 40:1-5
ខ្ញុំបានទន្ទឹងរង់ចាំព្រះអម្ចាស់ ព្រះអង្គក៏ផ្ទៀងព្រះកាណ៌ស្ដាប់ សម្រែកទូលអង្វររបស់ខ្ញុំ។ ព្រះអង្គបានយកខ្ញុំចេញពីរណ្ដៅ ចេញពីភក់ជ្រាំ មកដាក់នៅលើថ្មដាឲ្យមានជំហរយ៉ាងរឹងប៉ឹង។ ព្រះអង្គបានប្រទានឲ្យខ្ញុំច្រៀងបទចម្រៀងថ្មី ដើម្បីសរសើរតម្កើងព្រះរបស់យើង មនុស្សជាច្រើននឹងឃើញ ហើយកោតខ្លាចទៀតផង គេនឹងនាំគ្នាផ្ញើជីវិតលើព្រះអម្ចាស់។ មានសុភមង្គលហើយ មនុស្សណាផ្ញើជីវិតលើព្រះអម្ចាស់ គឺជាអ្នកមិនបែរទៅរកថ្វាយបង្គំព្រះក្លែងក្លាយ ដែលជាព្រះបោកបញ្ឆោត!។ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គបានសម្តែងការអស្ចារ្យ ជាច្រើនចំពោះយើងខ្ញុំ ព្រះអង្គក៏មានគម្រោងការជាច្រើន សម្រាប់យើងខ្ញុំដែរ។ គ្មាននរណាអាចផ្ទឹមស្មើនឹងព្រះអង្គបានទេ ការអស្ចារ្យទាំងនោះមានចំនួនច្រើនឥតគណនា ទូលបង្គំមិនអាចពណ៌នាអស់ឡើយ។
ទំនុកតម្កើង 40:1-5