ទំនុកតម្កើង 28:7-9
ព្រះអម្ចាស់ជាកម្លាំង និងជាខែលការពារខ្ញុំ ខ្ញុំទុកចិត្តលើព្រះអង្គ ហើយព្រះអង្គជួយសង្គ្រោះខ្ញុំ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ខ្ញុំនឹងសរសើរតម្កើងព្រះអង្គដោយបទចម្រៀង!។ ព្រះអម្ចាស់ការពារប្រជារាស្ដ្ររបស់ព្រះអង្គ ព្រះអង្គជាកំពែងសម្រាប់សង្គ្រោះស្ដេច ដែលព្រះអង្គបានចាក់ប្រេងអភិសេក។ សូមសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គ សូមប្រទានពរដល់កូនចៅរបស់ព្រះអង្គ សូមទ្រង់ធ្វើជាគង្វាល ថែរក្សាពួកគេរហូតតរៀងទៅ!។
ទំនុកតម្កើង 28:7-9