ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿង
របស់ព្រះជាម្ចាស់
អាកាសវេហាស៍ប្រកាសអំពីស្នាព្រះហស្ដ
របស់ព្រះអង្គ។
ថ្ងៃមួយតំណាលប្រាប់ថ្ងៃមួយទៀត
យប់មួយប្រាប់យប់មួយទៀតឲ្យបានដឹង
តែមិនមែនដោយប្រើភាសា ឬពាក្យសម្ដីទេ
ហើយក៏មិនឮសូរស័ព្ទអ្វីដែរ។