ទំនុកតម្កើង 139:13-17

ទំនុកតម្កើង 139:13-17 - ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក
ព្រះអង្គ​បាន​បង្កប់​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។
ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ
ដ្បិត​ទូលបង្គំ​ជា​ស្នា​ព្រះ‌ហស្ដ​ដ៏​ល្អ​អស្ចារ្យ
ទូលបង្គំ​ដឹង​ច្បាស់​ថា​អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ
សុទ្ធ​តែ​ល្អ​អស្ចារ្យ​ទាំង​អស់។
នៅ​ពេល​ទូលបង្គំ​កកើត​ឡើង
ក្នុង​ទី​លាក់​កំបាំង គឺ​នៅ​ក្នុង​ផ្ទៃ​មាតា
រូប​កាយ​របស់​ទូលបង្គំ​មិន​បាន​លាក់​កំបាំង
នឹង​ព្រះអង្គ​ទេ។
កាល​ទូលបង្គំ​មិន​ទាន់​មាន​រូប​រាង​កាយ​នៅ​ឡើយ
ព្រះអង្គ​ទត​ឃើញ​ទូលបង្គំ​រួច​ស្រេច​ទៅ​ហើយ
ព្រះអង្គ​ក៏​បាន​កំណត់​ចំនួន​ថ្ងៃ​នៃ​អាយុ​ជីវិត
របស់​ទូលបង្គំ​ទុក​ក្នុង​បញ្ជី​របស់​ព្រះអង្គ
មុន​នឹង​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។
ឱ​ព្រះ‌ជាម្ចាស់​អើយ
ព្រះ‌តម្រិះ​របស់​ព្រះអង្គ​ជ្រៅ​ជ្រះ​ណាស់
ហើយ​មាន​ច្រើន​ឥត​គណនា​ទៀត​ផង

ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក ព្រះអង្គ​បាន​បង្កប់​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ ដ្បិត​ទូលបង្គំ​ជា​ស្នា​ព្រះ‌ហស្ដ​ដ៏​ល្អ​អស្ចារ្យ ទូលបង្គំ​ដឹង​ច្បាស់​ថា​អ្វីៗ​ដែល​ព្រះអង្គ​ធ្វើ សុទ្ធ​តែ​ល្អ​អស្ចារ្យ​ទាំង​អស់។ នៅ​ពេល​ទូលបង្គំ​កកើត​ឡើង ក្នុង​ទី​លាក់​កំបាំង គឺ​នៅ​ក្នុង​ផ្ទៃ​មាតា រូប​កាយ​របស់​ទូលបង្គំ​មិន​បាន​លាក់​កំបាំង នឹង​ព្រះអង្គ​ទេ។ កាល​ទូលបង្គំ​មិន​ទាន់​មាន​រូប​រាង​កាយ​នៅ​ឡើយ ព្រះអង្គ​ទត​ឃើញ​ទូលបង្គំ​រួច​ស្រេច​ទៅ​ហើយ ព្រះអង្គ​ក៏​បាន​កំណត់​ចំនួន​ថ្ងៃ​នៃ​អាយុ​ជីវិត របស់​ទូលបង្គំ​ទុក​ក្នុង​បញ្ជី​របស់​ព្រះអង្គ មុន​នឹង​ថ្ងៃ​ទាំង​នោះ​មក​ដល់​ទៅ​ទៀត។ ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះ‌តម្រិះ​របស់​ព្រះអង្គ​ជ្រៅ​ជ្រះ​ណាស់ ហើយ​មាន​ច្រើន​ឥត​គណនា​ទៀត​ផង

ទំនុកតម្កើង 139:13-17