ទំនុកតម្កើង 1:2-6
ផ្ទុយទៅវិញ គេចូលចិត្តនឹងក្រឹត្យវិន័យរបស់ ព្រះអម្ចាស់ ព្រមទាំងសញ្ជឹងគិតអំពីក្រឹត្យវិន័យ* របស់ព្រះអង្គ ទាំងយប់ ទាំងថ្ងៃ។ អ្នកនោះប្រៀបបាននឹងដើមឈើ ដុះនៅក្បែរផ្លូវទឹក ដែលផ្ដល់ផលផ្លែតាមរដូវកាល ហើយមានស្លឹកមិនចេះស្លោកស្រពោន អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចម្រុងចម្រើនទាំងអស់។ រីឯមនុស្សពាលវិញ មិនដូច្នោះទេ គឺពួកគេប្រៀបបាននឹងអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ។ នៅថ្ងៃព្រះជាម្ចាស់វិនិច្ឆ័យទោស មនុស្សពាលពុំអាចក្រោកឈរបានឡើយ ហើយមនុស្សបាបក៏ពុំអាចស្ថិតនៅក្នុងចំណោម មនុស្សសុចរិត*បានដែរ។ ដ្បិតព្រះអម្ចាស់ស្គាល់មាគ៌ារបស់មនុស្សសុចរិត រីឯមាគ៌ារបស់មនុស្សពាលវិញ នាំឲ្យខ្លួនវិនាសអន្តរាយ។
ទំនុកតម្កើង 1:2-6