ទំនុកតម្កើង 1:1-3
មានសុភមង្គលហើយ អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល មិនឈរក្នុងមាគ៌ារបស់មនុស្សបាប ហើយក៏មិនអង្គុយរួមជាមួយ ពួកអ្នកចំអកឡកឡឺយ ផ្ទុយទៅវិញ គេចូលចិត្តនឹងក្រឹត្យវិន័យរបស់ ព្រះអម្ចាស់ ព្រមទាំងសញ្ជឹងគិតអំពីក្រឹត្យវិន័យ* របស់ព្រះអង្គ ទាំងយប់ ទាំងថ្ងៃ។ អ្នកនោះប្រៀបបាននឹងដើមឈើ ដុះនៅក្បែរផ្លូវទឹក ដែលផ្ដល់ផលផ្លែតាមរដូវកាល ហើយមានស្លឹកមិនចេះស្លោកស្រពោន អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចម្រុងចម្រើនទាំងអស់។
ទំនុកតម្កើង 1:1-3