ម៉ាថាយ 6:11-13
សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការនៅថ្ងៃនេះ។ សូមអត់ទោសឲ្យយើងខ្ញុំ ដូចយើងខ្ញុំអត់ទោសឲ្យ អស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។ សូមកុំបណ្ដោយឲ្យយើងខ្ញុំ ចាញ់ការល្បួងឡើយ តែសូមរំដោះយើងខ្ញុំឲ្យរួចពីមារ*កំណាច [ដ្បិតព្រះអង្គគ្រងរាជ្យ ព្រះអង្គមានឫទ្ធានុភាព និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន។]
ម៉ាថាយ 6:11-13