យ៉ូស្វេ 24:14-15

យ៉ូស្វេ 24:14-15 - លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៀត​ថា៖ «ឥឡូវ​នេះ ចូរ​កោត​ខ្លាច​ព្រះ‌អម្ចាស់ និង​គោរព​បម្រើ​ព្រះអង្គ ឲ្យ​អស់​ពី​ចិត្ត និង​ដោយ​ស្មោះ​ត្រង់​បំផុត។ ចូរ​ដក​យក​ព្រះ​ដទៃ​ដែល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បម្រើ នៅ​ខាង​នាយ​ទន្លេ​អឺប្រាត និង​នៅ​ស្រុក​អេស៊ីប​នោះ​ចោល​ទៅ ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​គោរព​បម្រើ​ព្រះ‌អម្ចាស់​ទេ ចូរ​ជ្រើស​រើស​យក​ព្រះ​ណា​មួយ ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​គោរព​បម្រើ​នៅ​ថ្ងៃ​នេះ​ទៅ គឺ​មាន​ព្រះ​ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បម្រើ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ឬ​ព្រះ​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ​នេះ​ជា​ដើម។ រីឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់»។

លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៀត​ថា៖ «ឥឡូវ​នេះ ចូរ​កោត​ខ្លាច​ព្រះ‌អម្ចាស់ និង​គោរព​បម្រើ​ព្រះអង្គ ឲ្យ​អស់​ពី​ចិត្ត និង​ដោយ​ស្មោះ​ត្រង់​បំផុត។ ចូរ​ដក​យក​ព្រះ​ដទៃ​ដែល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បម្រើ នៅ​ខាង​នាយ​ទន្លេ​អឺប្រាត និង​នៅ​ស្រុក​អេស៊ីប​នោះ​ចោល​ទៅ ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់។ ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​គោរព​បម្រើ​ព្រះ‌អម្ចាស់​ទេ ចូរ​ជ្រើស​រើស​យក​ព្រះ​ណា​មួយ ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​គោរព​បម្រើ​នៅ​ថ្ងៃ​នេះ​ទៅ គឺ​មាន​ព្រះ​ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បម្រើ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ឬ​ព្រះ​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ​នេះ​ជា​ដើម។ រីឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់»។

យ៉ូស្វេ 24:14-15

យ៉ូស្វេ 24:14-15