មនុស្សអាក្រក់ត្រូវលះបង់ផ្លូវរបស់ខ្លួន
មនុស្សពាលក៏ត្រូវលះបង់ចិត្តគំនិតអាក្រក់ដែរ
អ្នកនោះត្រូវបែរមករកព្រះអម្ចាស់វិញ
ព្រះអង្គមុខជាមេត្តាករុណាដល់គេពុំខាន
ឲ្យតែគេងាកមករកព្រះនៃយើងវិញ
ដ្បិតព្រះអង្គមានព្រះហឫទ័យទូលំទូលាយ
អត់ទោសឲ្យគេ។