អេសាយ 43:1-3
ជនជាតិអ៊ីស្រាអែលជាកូនចៅ របស់លោកយ៉ាកុបអើយ ឥឡូវនេះ ព្រះអម្ចាស់ដែលបានបង្កើត និងសូនអ្នក ទ្រង់មានព្រះបន្ទូលថា៖ កុំភ័យខ្លាចអ្វីឡើយ ដ្បិតយើងបានលោះអ្នក យើងក៏បានហៅអ្នកចំឈ្មោះ ដើម្បីឲ្យអ្នកធ្វើជាប្រជាជនរបស់យើង។ ប្រសិនបើអ្នកឆ្លងសមុទ្រ យើងនៅជាមួយអ្នក ប្រសិនបើអ្នកឆ្លងព្រែក អ្នកមិនលង់ឡើយ។ ប្រសិនបើអ្នកដើរកាត់ភ្លើង អ្នកមិនរលាកទេ អណ្ដាតភ្លើងក៏មិនឆាបឆេះអ្នកដែរ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល ជាព្រះសង្គ្រោះរបស់អ្នក។ យើងបានប្រគល់ប្រជាជនអេស៊ីបឲ្យសត្រូវ ដើម្បីលោះអ្នក យើងក៏បានប្រគល់ស្រុកអេត្យូពី និងស្រុកសេបា ជាថ្នូរឲ្យគេ ដើម្បីលោះអ្នកដែរ។
អេសាយ 43:1-3