ហេប្រឺ 6:9-12

ហេប្រឺ 6:9-12 - ប៉ុន្តែ បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​អើយ ទោះ​បី​យើង​និយាយ​បែប​នេះ​ក៏​ដោយ ក៏​យើង​ជឿ​ជាក់​ថា បងប្អូន​ស្ថិត​នៅ​លើ​មាគ៌ា​ដ៏​ល្អ​ប្រសើរ​បំផុត​ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ ដ្បិត​ព្រះ‌ជាម្ចាស់​មិន​មែន​អយុត្ដិ‌ធម៌​ទេ ព្រះអង្គ​មិន​ភ្លេច​អំពើ​ដែល​បងប្អូន​បាន​ប្រព្រឹត្ត ហើយ​ក៏​មិន​ភ្លេច​សេចក្ដី​ស្រឡាញ់​ដែល​បងប្អូន​បាន​សម្តែង​ចំពោះ​ព្រះ‌នាម​ព្រះអង្គ ដោយ​បងប្អូន​បាន​បម្រើ​ប្រជា‌ជន​ដ៏វិសុទ្ធ កាល​ពី​ដើម និង​ឥឡូវ​នេះ​ដែរ។ យើង​ចង់​ឲ្យ​បងប្អូន​ម្នាក់ៗ នៅ​តែ​មាន​ចិត្ត​ខ្នះ‌ខ្នែង​រហូត​ដល់​ចុង​បញ្ចប់ គឺ​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​បងប្អូន​បាន​ពេញ​លក្ខណៈ ដើម្បី​កុំ​ឲ្យ​បងប្អូន​ក្លាយ​ទៅ​ជា​ខ្ជិល​ច្រអូស តែ​ឲ្យ​យក​តម្រាប់​តាម​អស់​អ្នក​ដែល​បាន​ទទួល​មត៌ក តាម​ព្រះ‌បន្ទូល​សន្យា ព្រោះ​គេ​មាន​ជំនឿ និង​ចេះ​ស៊ូ‌ទ្រាំ។

ប៉ុន្តែ បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​អើយ ទោះ​បី​យើង​និយាយ​បែប​នេះ​ក៏​ដោយ ក៏​យើង​ជឿ​ជាក់​ថា បងប្អូន​ស្ថិត​នៅ​លើ​មាគ៌ា​ដ៏​ល្អ​ប្រសើរ​បំផុត​ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ ដ្បិត​ព្រះ‌ជាម្ចាស់​មិន​មែន​អយុត្ដិ‌ធម៌​ទេ ព្រះអង្គ​មិន​ភ្លេច​អំពើ​ដែល​បងប្អូន​បាន​ប្រព្រឹត្ត ហើយ​ក៏​មិន​ភ្លេច​សេចក្ដី​ស្រឡាញ់​ដែល​បងប្អូន​បាន​សម្តែង​ចំពោះ​ព្រះ‌នាម​ព្រះអង្គ ដោយ​បងប្អូន​បាន​បម្រើ​ប្រជា‌ជន​ដ៏វិសុទ្ធ កាល​ពី​ដើម និង​ឥឡូវ​នេះ​ដែរ។ យើង​ចង់​ឲ្យ​បងប្អូន​ម្នាក់ៗ នៅ​តែ​មាន​ចិត្ត​ខ្នះ‌ខ្នែង​រហូត​ដល់​ចុង​បញ្ចប់ គឺ​ធ្វើ​ឲ្យ​សេចក្ដី​សង្ឃឹម​របស់​បងប្អូន​បាន​ពេញ​លក្ខណៈ ដើម្បី​កុំ​ឲ្យ​បងប្អូន​ក្លាយ​ទៅ​ជា​ខ្ជិល​ច្រអូស តែ​ឲ្យ​យក​តម្រាប់​តាម​អស់​អ្នក​ដែល​បាន​ទទួល​មត៌ក តាម​ព្រះ‌បន្ទូល​សន្យា ព្រោះ​គេ​មាន​ជំនឿ និង​ចេះ​ស៊ូ‌ទ្រាំ។

ហេប្រឺ 6:9-12

ហេប្រឺ 6:9-12