កូឡូស 1:15-20
![កូឡូស 1:15-20 - ព្រះគ្រិស្តជាតំណាង របស់ព្រះជាម្ចាស់
ដែលយើងមើលពុំឃើញ
ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់
ដែលព្រះជាម្ចាស់បានបង្កើតមក
ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗ
សព្វសារពើក្នុងអង្គព្រះគ្រិស្ត
ទាំងនៅស្ថានបរមសុខ* ទាំងនៅលើផែនដី
ទាំងអ្វីៗដែលមើលឃើញ
ទាំងអ្វីៗដែលមើលមិនឃើញ
ទាំងទេវរាជ
ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង
ទាំងវត្ថុស័ក្តិសិទ្ធិ និងអំណាចនានា
ព្រះជាម្ចាស់បានបង្កើតទាំងអស់មក
ដោយសារព្រះគ្រិស្ត
និងសម្រាប់ព្រះគ្រិស្ត។
ព្រះគ្រិស្តមានព្រះជន្មមុនអ្វីៗទាំងអស់
ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា
ដោយសារព្រះអង្គដែរ។
ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ
គឺក្រុមជំនុំ*
ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។
ក្នុងចំណោមមនុស្សស្លាប់ទាំងអស់
ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ
ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់
ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យ
គ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ
ស្ថិតនៅក្នុងព្រះគ្រិស្ត។
ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់
នៅលើផែនដី និងនៅស្ថានបរមសុខ
ឲ្យជានានឹងព្រះអង្គវិញ
ដោយសារព្រះគ្រិស្ត និងសម្រាប់ព្រះគ្រិស្ត
គឺព្រះជាម្ចាស់បានធ្វើឲ្យមានសន្តិភាព
ដោយព្រះបុត្រាបង្ហូរព្រះលោហិត
នៅលើឈើឆ្កាង។](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F320x320%2Fhttps%3A%2F%2Fs3.amazonaws.com%2Fstatic-youversionapi-com%2Fimages%2Fbase%2F46298%2F1280x1280.jpg&w=640&q=75)
ព្រះគ្រិស្តជាតំណាង របស់ព្រះជាម្ចាស់ ដែលយើងមើលពុំឃើញ ព្រះអង្គជារៀមច្បងនៃអ្វីៗទាំងអស់ ដែលព្រះជាម្ចាស់បានបង្កើតមក ដ្បិតព្រះជាម្ចាស់បានបង្កើតអ្វីៗ សព្វសារពើក្នុងអង្គព្រះគ្រិស្ត ទាំងនៅស្ថានបរមសុខ* ទាំងនៅលើផែនដី ទាំងអ្វីៗដែលមើលឃើញ ទាំងអ្វីៗដែលមើលមិនឃើញ ទាំងទេវរាជ ទាំងអ្វីៗដែលមានបារមីគ្រប់គ្រង ទាំងវត្ថុស័ក្តិសិទ្ធិ និងអំណាចនានា ព្រះជាម្ចាស់បានបង្កើតទាំងអស់មក ដោយសារព្រះគ្រិស្ត និងសម្រាប់ព្រះគ្រិស្ត។ ព្រះគ្រិស្តមានព្រះជន្មមុនអ្វីៗទាំងអស់ ហើយអ្វីៗទាំងអស់ក៏នៅស្ថិតស្ថេររួមគ្នា ដោយសារព្រះអង្គដែរ។ ព្រះអង្គជាសិរសានៃព្រះកាយរបស់ព្រះអង្គ គឺក្រុមជំនុំ* ព្រះអង្គជាដើមកំណើតនៃអ្វីៗទាំងអស់។ ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ ព្រះអង្គមានព្រះជន្មរស់ឡើងវិញមុនគេ ដើម្បីធ្វើជាប្រមុខក្នុងគ្រប់វិស័យទាំងអស់ ដ្បិតព្រះជាម្ចាស់សព្វព្រះហឫទ័យឲ្យ គ្រប់លក្ខណសម្បត្តិរបស់ព្រះអង្គ ស្ថិតនៅក្នុងព្រះគ្រិស្ត។ ព្រះជាម្ចាស់បានសម្រុះសម្រួលអ្វីៗទាំងអស់ នៅលើផែនដី និងនៅស្ថានបរមសុខ ឲ្យជានានឹងព្រះអង្គវិញ ដោយសារព្រះគ្រិស្ត និងសម្រាប់ព្រះគ្រិស្ត គឺព្រះជាម្ចាស់បានធ្វើឲ្យមានសន្តិភាព ដោយព្រះបុត្រាបង្ហូរព្រះលោហិត នៅលើឈើឆ្កាង។
កូឡូស 1:15-20