២ ធីម៉ូថេ 2:14-26

២ ធីម៉ូថេ 2:14-26 - អ្នក​ត្រូវ​រំឭក​ដាស់​តឿន​បងប្អូន ទាំង​បញ្ជាក់​យ៉ាង​ម៉ឺង‌ម៉ាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ឲ្យ​គេ​ចៀស​វាង​ឈ្លោះ​ប្រកែក​គ្នា​អំពី​ពាក្យ‌ពេចន៍ ព្រោះ​គ្មាន​ផល​ប្រយោជន៍​អ្វី​ឡើយ គឺ​នាំ​តែ​កើត​អន្តរាយ​ដល់​អ្នក​ស្ដាប់​ប៉ុណ្ណោះ។ ចូរ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ និង​ចូល​ជិត​ព្រះអង្គ ក្នុង​ឋានៈ​ជា​កម្មករ ដែល​គ្មាន​អ្វី​នាំ​ឲ្យ​អៀន​ខ្មាស ព្រោះ​ខ្លួន​បាន​ចែក​ផ្សាយ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ។ ត្រូវ​ចៀស​វាង​ពាក្យ​ព្រោក‌ប្រាជ្ញ​ដែល​គ្មាន​ន័យ គ្មាន​ខ្លឹម‌សារ ដ្បិត​ពួក​អ្នក​ចូល​ចិត្ត​ពាក្យ​ព្រោក‌ប្រាជ្ញ​បែប​នេះ តែងតែ​ឃ្លាត​ចេញ​ពី​ព្រះ‌ជាម្ចាស់​កាន់​តែ​ឆ្ងាយ​ទៅៗ។ ពាក្យ​សម្ដី​របស់​ពួក​គេ​ប្រៀប​បី​ដូច​ជា​ដំបៅ ស៊ី​រូង​កាន់​តែ​ជ្រៅ​ទៅៗ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ហ៊ីមេ‌នាស និង​ភីលេត។ អ្នក​ទាំង​ពីរ​បាន​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដី​ពិត ដោយ​ពោល​ថា មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ​រួច​ហើយ គេ​ក៏​បាន​បង្វែរ​បងប្អូន​ខ្លះ​ឲ្យ​លះ‌បង់​ជំនឿ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​គ្រឹះ​ដ៏​មាំ​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាក់​នោះ​នៅ​តែ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដដែល ហើយ​នៅ​លើ​គ្រឹះ​នោះ​មាន​ចារឹក​ពាក្យ​ជា​សញ្ញា​សម្គាល់​ថា:
«ព្រះ‌អម្ចាស់​ស្គាល់​កូន​ចៅ​របស់​ព្រះអង្គ»
ហើយ «អ្នក​ណា​ប្រកាស​ថា​ខ្លួន​គោរព​
ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​ត្រូវ​តែ​ងាក​ចេញ
ឲ្យ​ផុត​ពី​អំពើ​ទុច្ចរិត» ។
នៅ​ក្នុង​ផ្ទះ​មួយ​ដ៏​ធំ​មិន​មែន​មាន​តែ​គ្រឿង​ប្រដាប់​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់​ប៉ុណ្ណោះ​ទេ គឺ​មាន​គ្រឿង​ប្រដាប់​ធ្វើ​ពី​ឈើ និង​ធ្វើ​ពី​ដី​ដែរ មួយ​ផ្នែក​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ឱកាស​ពិសេស មួយ​ផ្នែក​ទៀត​សម្រាប់​ប្រើ‌ប្រាស់​ជា​ធម្មតា។ ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ជម្រះ​ខ្លួន​បាន​បរិសុទ្ធ ផុត​ពី​អំពើ​អាក្រក់​ទាំង​នេះ​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រើ​អ្នក​នោះ​ទុក​ដូច​ជា​ឧបករណ៍​វិសេស​វិសុទ្ធ*​មាន​ប្រយោជន៍​ដល់​ម្ចាស់ និង​ប្រើ‌ប្រាស់​សម្រាប់​ធ្វើ​អំពើ​ល្អ​គ្រប់​យ៉ាង។
ចូរ​គេច​ចេញ​ឲ្យ​ផុត​ពី​តណ្ហា​នៃ​យុវ‌វ័យ ហើយ​ខំ​ប្រឹង​ស្វែង​រក​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខ‌សាន្ត ជា​មួយ​អស់​អ្នក​ដែល​គោរព​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធ*​នោះ​វិញ។ ចូរ​ចៀស‌វាង​ការ​ជជែក​វែក‌ញែក​ដ៏​ល្ងី‌ល្ងើ​ផ្ដេស‌ផ្ដាស ត្រូវ​ដឹង​ថា ការ​ជជែក​វែក‌ញែក​បែប​នេះ​បង្ក​ឲ្យ​តែ​មាន​ជម្លោះ​ប៉ុណ្ណោះ រីឯ​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​មិន​ត្រូវ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​រួស‌រាយ​ចំពោះ​មនុស្ស​ទួទៅ ត្រូវ​ចេះ​បង្រៀន និង​អធ្យាស្រ័យ​ដល់​គេ ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ប្រដៅ​ពួក​អ្នក​ប្រឆាំង ក្រែង​លោ​ព្រះ‌ជាម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់ ព្រម​ទាំង​ភ្ញាក់​ស្មារតី​ឡើង​វិញ ហើយ​ដោះ​ខ្លួន​រួច​ពី​អន្ទាក់​របស់​មារ* ដែល​បាន​ចាប់​ចង​គេ បង្ខំ​ឲ្យ​ធ្វើ​តាម​បំណង​របស់​វា។

អ្នក​ត្រូវ​រំឭក​ដាស់​តឿន​បងប្អូន ទាំង​បញ្ជាក់​យ៉ាង​ម៉ឺង‌ម៉ាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ឲ្យ​គេ​ចៀស​វាង​ឈ្លោះ​ប្រកែក​គ្នា​អំពី​ពាក្យ‌ពេចន៍ ព្រោះ​គ្មាន​ផល​ប្រយោជន៍​អ្វី​ឡើយ គឺ​នាំ​តែ​កើត​អន្តរាយ​ដល់​អ្នក​ស្ដាប់​ប៉ុណ្ណោះ។ ចូរ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ និង​ចូល​ជិត​ព្រះអង្គ ក្នុង​ឋានៈ​ជា​កម្មករ ដែល​គ្មាន​អ្វី​នាំ​ឲ្យ​អៀន​ខ្មាស ព្រោះ​ខ្លួន​បាន​ចែក​ផ្សាយ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ។ ត្រូវ​ចៀស​វាង​ពាក្យ​ព្រោក‌ប្រាជ្ញ​ដែល​គ្មាន​ន័យ គ្មាន​ខ្លឹម‌សារ ដ្បិត​ពួក​អ្នក​ចូល​ចិត្ត​ពាក្យ​ព្រោក‌ប្រាជ្ញ​បែប​នេះ តែងតែ​ឃ្លាត​ចេញ​ពី​ព្រះ‌ជាម្ចាស់​កាន់​តែ​ឆ្ងាយ​ទៅៗ។ ពាក្យ​សម្ដី​របស់​ពួក​គេ​ប្រៀប​បី​ដូច​ជា​ដំបៅ ស៊ី​រូង​កាន់​តែ​ជ្រៅ​ទៅៗ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ហ៊ីមេ‌នាស និង​ភីលេត។ អ្នក​ទាំង​ពីរ​បាន​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដី​ពិត ដោយ​ពោល​ថា មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ​រួច​ហើយ គេ​ក៏​បាន​បង្វែរ​បងប្អូន​ខ្លះ​ឲ្យ​លះ‌បង់​ជំនឿ។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​គ្រឹះ​ដ៏​មាំ​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាក់​នោះ​នៅ​តែ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដដែល ហើយ​នៅ​លើ​គ្រឹះ​នោះ​មាន​ចារឹក​ពាក្យ​ជា​សញ្ញា​សម្គាល់​ថា: «ព្រះ‌អម្ចាស់​ស្គាល់​កូន​ចៅ​របស់​ព្រះអង្គ» ហើយ «អ្នក​ណា​ប្រកាស​ថា​ខ្លួន​គោរព​ ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​ត្រូវ​តែ​ងាក​ចេញ ឲ្យ​ផុត​ពី​អំពើ​ទុច្ចរិត» ។ នៅ​ក្នុង​ផ្ទះ​មួយ​ដ៏​ធំ​មិន​មែន​មាន​តែ​គ្រឿង​ប្រដាប់​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់​ប៉ុណ្ណោះ​ទេ គឺ​មាន​គ្រឿង​ប្រដាប់​ធ្វើ​ពី​ឈើ និង​ធ្វើ​ពី​ដី​ដែរ មួយ​ផ្នែក​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ឱកាស​ពិសេស មួយ​ផ្នែក​ទៀត​សម្រាប់​ប្រើ‌ប្រាស់​ជា​ធម្មតា។ ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ជម្រះ​ខ្លួន​បាន​បរិសុទ្ធ ផុត​ពី​អំពើ​អាក្រក់​ទាំង​នេះ​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រើ​អ្នក​នោះ​ទុក​ដូច​ជា​ឧបករណ៍​វិសេស​វិសុទ្ធ*​មាន​ប្រយោជន៍​ដល់​ម្ចាស់ និង​ប្រើ‌ប្រាស់​សម្រាប់​ធ្វើ​អំពើ​ល្អ​គ្រប់​យ៉ាង។ ចូរ​គេច​ចេញ​ឲ្យ​ផុត​ពី​តណ្ហា​នៃ​យុវ‌វ័យ ហើយ​ខំ​ប្រឹង​ស្វែង​រក​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខ‌សាន្ត ជា​មួយ​អស់​អ្នក​ដែល​គោរព​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធ*​នោះ​វិញ។ ចូរ​ចៀស‌វាង​ការ​ជជែក​វែក‌ញែក​ដ៏​ល្ងី‌ល្ងើ​ផ្ដេស‌ផ្ដាស ត្រូវ​ដឹង​ថា ការ​ជជែក​វែក‌ញែក​បែប​នេះ​បង្ក​ឲ្យ​តែ​មាន​ជម្លោះ​ប៉ុណ្ណោះ រីឯ​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​មិន​ត្រូវ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​រួស‌រាយ​ចំពោះ​មនុស្ស​ទួទៅ ត្រូវ​ចេះ​បង្រៀន និង​អធ្យាស្រ័យ​ដល់​គេ ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ប្រដៅ​ពួក​អ្នក​ប្រឆាំង ក្រែង​លោ​ព្រះ‌ជាម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់ ព្រម​ទាំង​ភ្ញាក់​ស្មារតី​ឡើង​វិញ ហើយ​ដោះ​ខ្លួន​រួច​ពី​អន្ទាក់​របស់​មារ* ដែល​បាន​ចាប់​ចង​គេ បង្ខំ​ឲ្យ​ធ្វើ​តាម​បំណង​របស់​វា។

២ ធីម៉ូថេ 2:14-26

២ ធីម៉ូថេ 2:14-26