២ កូរិនថូស 9:8-11

២ កូរិនថូស 9:8-11 - ព្រះអង្គ​អាច​នឹង​ប្រទាន​ពរ​ដ៏​ហូរ‌ហៀរ​គ្រប់​យ៉ាង​ដល់​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​មាន​អ្វីៗ​ទាំង​អស់​ដែល​បងប្អូន​ត្រូវ​ការ​ដ៏​ចាំបាច់​នោះ​ជានិច្ច ហើយ​ថែម​ទាំង​នៅ​សល់​បរិបូណ៌​សម្រាប់​ចែក​ទាន​ផង ដូច​មាន​ចែង​ទុក​មក​ថា:
«ព្រះអង្គ​ចែក ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​ក្រ
សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ
រហូត​ត​រៀង​ទៅ» ។
ព្រះអង្គ​ដែល​ «ប្រទាន​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​ប្រទាន​ចំណី​អាហារ​ឲ្យ​គេ​ផង​នោះ» ព្រះអង្គ​ក៏​ផ្គត់‌ផ្គង់​គ្រាប់​ពូជ​ឲ្យ​បងប្អូន និង​ឲ្យ​គ្រាប់​ពូជ​នោះ​កើន​ចំនួន​ឡើង​ដែរ ហើយ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត​របស់​បងប្អូន​បង្កើត​ផល​បាន​ច្រើន​ឡើង​ថែម​ទៀត។ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​អ្នក​មាន​គ្រប់​វិស័យ​ទាំង​អស់ ដើម្បី​ឲ្យ​បងប្អូន​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា​គ្រប់​ជំពូក និង​ឲ្យ​អ្នក​ឯ​ទៀតៗ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដោយ​យើង​ជួយ​គេ

ព្រះអង្គ​អាច​នឹង​ប្រទាន​ពរ​ដ៏​ហូរ‌ហៀរ​គ្រប់​យ៉ាង​ដល់​បងប្អូន ដើម្បី​ឲ្យ​បងប្អូន​មាន​អ្វីៗ​ទាំង​អស់​ដែល​បងប្អូន​ត្រូវ​ការ​ដ៏​ចាំបាច់​នោះ​ជានិច្ច ហើយ​ថែម​ទាំង​នៅ​សល់​បរិបូណ៌​សម្រាប់​ចែក​ទាន​ផង ដូច​មាន​ចែង​ទុក​មក​ថា: «ព្រះអង្គ​ចែក ព្រះអង្គ​ប្រទាន​ឲ្យ​អ្នក​ក្រ សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ​ស្ថិត‌ស្ថេរ រហូត​ត​រៀង​ទៅ» ។ ព្រះអង្គ​ដែល​ «ប្រទាន​គ្រាប់​ពូជ​ដល់​អ្នក​សាប​ព្រោះ និង​ប្រទាន​ចំណី​អាហារ​ឲ្យ​គេ​ផង​នោះ» ព្រះអង្គ​ក៏​ផ្គត់‌ផ្គង់​គ្រាប់​ពូជ​ឲ្យ​បងប្អូន និង​ឲ្យ​គ្រាប់​ពូជ​នោះ​កើន​ចំនួន​ឡើង​ដែរ ហើយ​ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​សុចរិត​របស់​បងប្អូន​បង្កើត​ផល​បាន​ច្រើន​ឡើង​ថែម​ទៀត។ ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​អ្នក​មាន​គ្រប់​វិស័យ​ទាំង​អស់ ដើម្បី​ឲ្យ​បងប្អូន​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា​គ្រប់​ជំពូក និង​ឲ្យ​អ្នក​ឯ​ទៀតៗ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដោយ​យើង​ជួយ​គេ

២ កូរិនថូស 9:8-11

២ កូរិនថូស 9:8-11