២ កូរិនថូស 5:16-21

២ កូរិនថូស 5:16-21 - ដូច្នេះ ពី​ពេល​នេះ​ត​ទៅ យើង​ឈប់​រាប់​នរណា​ម្នាក់​តាម​របៀប​មនុស្ស​ទៀត​ហើយ ទោះ​បី​យើង​ធ្លាប់​ស្គាល់​ព្រះ‌គ្រិស្ត​កាល​ព្រះអង្គ​នៅ​ជា​មនុស្ស​ធម្មតា​ក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​ព្រះអង្គ​តាម​របៀប​មុន​ទៀត​ឡើយ។ ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត អ្នក​នោះ​បាន​កើត​ជា​ថ្មី អ្វីៗ​ពី​អតីតកាល​បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំង​អស់​បាន​ប្រែ​មក​ជា​ថ្មី​វិញ។ ការ​ទាំង​នេះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​សម្រុះ‌សម្រួល​យើង​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ ដោយ‌សារ​ព្រះ‌គ្រិស្ត ហើយ​ប្រទាន​ឲ្យ​យើង​មាន​មុខងារ​សម្រុះ‌សម្រួល​មនុស្ស‌ម្នា​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ​ដែរ។ នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ព្រះ‌ជាម្ចាស់​បាន​សម្រុះ‌សម្រួល​មនុស្ស​លោក​ឲ្យ​ជា​នា​នឹង​ព្រះអង្គ ដោយ​មិន​ប្រកាន់​ទោស​គេ​ឡើយ។ ព្រះអង្គ​ក៏​ដាក់​ព្រះ‌បន្ទូល​នៃ​ការ​សម្រុះ‌សម្រួល​នេះ​មក​ក្នុង​យើង​ដែរ។ ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រិស្ត គឺ​ដូច​ជា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដាស់​តឿន​បងប្អូន​តាម​រយៈ​យើង​ដែរ។ យើង​សូម​អង្វរ​បងប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌គ្រិស្ត​ថា ទុក​ឲ្យ​ព្រះ‌ជាម្ចាស់​សម្រុះ‌សម្រួល​បងប្អូន​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ​ទៅ។ ព្រះ‌គ្រិស្ត​គ្មាន​បាប​ទាល់​តែ​សោះ តែ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ទៅ​ជា​តួ​បាប​សម្រាប់​យើង ដើម្បី​ប្រោស​យើង​ឲ្យ​សុចរិត*​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​ដែរ។

ដូច្នេះ ពី​ពេល​នេះ​ត​ទៅ យើង​ឈប់​រាប់​នរណា​ម្នាក់​តាម​របៀប​មនុស្ស​ទៀត​ហើយ ទោះ​បី​យើង​ធ្លាប់​ស្គាល់​ព្រះ‌គ្រិស្ត​កាល​ព្រះអង្គ​នៅ​ជា​មនុស្ស​ធម្មតា​ក៏​ដោយ ក៏​ឥឡូវ​នេះ យើង​មិន​ស្គាល់​ព្រះអង្គ​តាម​របៀប​មុន​ទៀត​ឡើយ។ ប្រសិន​បើ​អ្នក​ណា​ម្នាក់​នៅ​រួម​ជា​មួយ​ព្រះ‌គ្រិស្ត អ្នក​នោះ​បាន​កើត​ជា​ថ្មី អ្វីៗ​ពី​អតីតកាល​បាន​កន្លង​ផុត​ទៅ ហើយ​អ្វីៗ​ទាំង​អស់​បាន​ប្រែ​មក​ជា​ថ្មី​វិញ។ ការ​ទាំង​នេះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់ ដែល​សម្រុះ‌សម្រួល​យើង​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ ដោយ‌សារ​ព្រះ‌គ្រិស្ត ហើយ​ប្រទាន​ឲ្យ​យើង​មាន​មុខងារ​សម្រុះ‌សម្រួល​មនុស្ស‌ម្នា​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ​ដែរ។ នៅ​ក្នុង​អង្គ​ព្រះ‌គ្រិស្ត ព្រះ‌ជាម្ចាស់​បាន​សម្រុះ‌សម្រួល​មនុស្ស​លោក​ឲ្យ​ជា​នា​នឹង​ព្រះអង្គ ដោយ​មិន​ប្រកាន់​ទោស​គេ​ឡើយ។ ព្រះអង្គ​ក៏​ដាក់​ព្រះ‌បន្ទូល​នៃ​ការ​សម្រុះ‌សម្រួល​នេះ​មក​ក្នុង​យើង​ដែរ។ ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រិស្ត គឺ​ដូច​ជា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដាស់​តឿន​បងប្អូន​តាម​រយៈ​យើង​ដែរ។ យើង​សូម​អង្វរ​បងប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌គ្រិស្ត​ថា ទុក​ឲ្យ​ព្រះ‌ជាម្ចាស់​សម្រុះ‌សម្រួល​បងប្អូន​ឲ្យ​ជា​នា​នឹង​ព្រះអង្គ​វិញ​ទៅ។ ព្រះ‌គ្រិស្ត​គ្មាន​បាប​ទាល់​តែ​សោះ តែ​ព្រះ‌ជាម្ចាស់​បាន​ធ្វើ​ឲ្យ​ព្រះអង្គ​ទៅ​ជា​តួ​បាប​សម្រាប់​យើង ដើម្បី​ប្រោស​យើង​ឲ្យ​សុចរិត*​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​ដែរ។

២ កូរិនថូស 5:16-21

២ កូរិនថូស 5:16-21