២ កូរិនថូស 1:4-20

២ កូរិនថូស 1:4-20 - ព្រះអង្គ​សម្រាល​ទុក្ខ​យើង នៅ​ពេល​យើង​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ដើម្បី​ឲ្យ​យើង​អាច​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​មាន​ទុក្ខ​វេទនា ព្រោះ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យើង​ផ្ទាល់​បាន​ធូរ​ស្បើយ​រួច​ហើយ​ដែរ។ យើង​រួម​ទុក្ខ​លំបាក​ផ្សេងៗ​ជា​មួយ​ព្រះ‌គ្រិស្ត​កាន់​តែ​ច្រើន​យ៉ាង​ណា យើង​ក៏​បាន​ធូរ​ស្រាល​ពី​ទុក្ខ​តាម​រយៈ​ព្រះ‌គ្រិស្ត​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ។ បើ​យើង​ត្រូវ​រង​ទុក្ខ​វេទនា គឺ​ដើម្បី​ឲ្យ​ព្រះអង្គ​សម្រាល​ទុក្ខ និង​សង្គ្រោះ​បងប្អូន។ បើ​យើង​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​ហើយ​នោះ គឺ​ដើម្បី​ឲ្យ​បងប្អូន​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត ធ្វើ​ឲ្យ​បងប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេងៗ​ដូច​យើង​ដែរ។ ដូច្នេះ កាល​ណា​យើង​គិត​ពី​បងប្អូន យើង​មាន​សង្ឃឹម​យ៉ាង​មុត‌មាំ​ដោយ​ដឹង​ថា បងប្អូន​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​យើង​យ៉ាង​ណា បងប្អូន​ក៏​នឹង​បាន​ធូរ​ស្រាល រួម​ជា​មួយ​យើង​យ៉ាង​នោះ​ដែរ។
បងប្អូន​អើយ យើង​ចង់​ឲ្យ​បងប្អូន​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទុក្ខ​វេទនា ដែល​កើត​មាន​ដល់​យើង នៅ​ស្រុក​អាស៊ី​នេះ។ យើង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង​ហួស​ពី​កម្លាំង​ដែល​យើង​អាច​ទ្រាំ​បាន រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​រស់​រាន​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ផង។ យើង​នឹក​ក្នុង​ចិត្ត​ថា គេ​នឹង​ដាក់​ទោស​យើង​ដល់​ស្លាប់។ រឿង​នេះ​កើត​ឡើង ដើម្បី​កុំ​ឲ្យ​យើង​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​ពឹង​ផ្អែក​លើ​ព្រះ‌ជាម្ចាស់ ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ព្រះអង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​ដ៏​សែន​វេទនា​នេះ ហើយ​ព្រះអង្គ​ក៏​នឹង​រំដោះ​យើង​ត​ទៅ​មុខ​ទៀត​ដែរ។ ពិត​មែន​ហើយ យើង​សង្ឃឹម​ថា ព្រះអង្គ​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន។ រីឯ​បងប្អូន​វិញ បងប្អូន​ក៏​បាន​ជួយ​យើង ដោយ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់។ ហេតុ​នេះ ព្រះអង្គ​ប្រោស‌ប្រណី​ដល់​យើង ដោយ​មាន​គ្នា​ច្រើន​ទូល‌អង្វរ ហើយ​ក៏​នឹង​មាន​គ្នា​ជា​ច្រើន​អរ​ព្រះ‌គុណ​ព្រះអង្គ​អំពី​យើង​ដែរ។

សតិ​សម្បជញ្ញៈ​របស់​យើង​បាន​បញ្ជាក់​ប្រាប់​យើង​ថា ឥរិយា‌បថ​ដែល​យើង​ប្រកាន់​យក​ក្នុង​លោក​នេះ​ពិត​ជា​ត្រូវ​មែន ជា​ពិសេស របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​បងប្អូន​ដោយ​ចិត្ត​ស្មោះ​សរ និង​ដោយ​សុទ្ធ​ចិត្ត​ចេញ​មក​ពី​ព្រះ‌ជាម្ចាស់។ យើង​មិន​បាន​ធ្វើ​តាម​ប្រាជ្ញា​របស់​លោកីយ៍​ទេ តែ​ធ្វើ​តាម​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​វិញ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​បាន​ខ្ពស់​មុខ។ យើង​មិន​សរសេរ​សេចក្ដី​ណា​ផ្សេង​ទៀត​មក​ជូន​បងប្អូន ក្រៅ​ពី​សេចក្ដី​ដែល​បងប្អូន​អាន និង​យល់​ស្រាប់​ហើយ​នោះ​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា​បងប្អូន​មុខ​ជា​យល់​សេចក្ដី​នេះ​ជាក់​ច្បាស់​សព្វ​គ្រប់​មិន​ខាន ដូច​បងប្អូន​យល់​មួយ​ផ្នែក​រួច​មក​ហើយ​ថា យើង​បាន​ធ្វើ​ឲ្យ​បងប្អូន​ខ្ពស់​មុខ ហើយ​បងប្អូន​ក៏​នឹង​ធ្វើ​ឲ្យ​យើង​ខ្ពស់​មុខ នៅ​ថ្ងៃ​ព្រះ‌អម្ចាស់‌យេស៊ូ​នៃ​យើង​ទ្រង់​យាង​មក​នោះ​ដែរ។ ដោយ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ដ៏​មុត‌មាំ​នេះ​ហើយ បាន​ជា​ខ្ញុំ​មាន​បំណង​ចង់​មក​រក​បងប្អូន​ជា​មុន​សិន ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រោស‌ប្រណី​បងប្អូន​សា​ជា​ថ្មី​ម្ដង​ទៀត។ បន្ទាប់​មក ខ្ញុំ​នឹង​ចាក​ចេញ​ពី​បងប្អូន​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេ‌ដូន ហើយ​វិល​ពី​ស្រុក​ម៉ាសេ‌ដូន​មក​រក​បងប្អូន​វិញ ដើម្បី​ឲ្យ​បងប្អូន​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​ស្រុក​យូដា​ទៀត។ ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ តើ​ខ្ញុំ​សម្រេច​ដោយ​ឥត​បើ​គិត​ឬ? ឬ​មួយ​គម្រោង‌ការ​របស់​ខ្ញុំ​កើត​មក​ពី​គំនិត​លោកីយ៍ បាន​ជា​ខ្ញុំ​និយាយ​បាត​ដៃ​ជា​ខ្នង​ដៃ ដូច្នេះ? មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ យើង​មិន​និយាយ​មក​កាន់​បងប្អូន ដោយ​ពោល​ពាក្យ​ប្រែ‌ប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​នោះ​ទេ ដ្បិត​ព្រះគ្រិស្ត‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដែល​យើង​ប្រកាស គឺ​ទាំង​ខ្ញុំ ទាំង​លោក​ស៊ីលវ៉ាន និង​លោក​ធីម៉ូថេ ប្រកាស​ក្នុង​ចំណោម​បងប្អូន​នោះ ព្រះអង្គ​មិន​ប្រែ‌ប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​សោះ​ឡើយ នៅ​ក្នុង​ព្រះអង្គ​មាន​តែ​ពាក្យ​សច្ចៈ​ប៉ុណ្ណោះ។ ព្រះ‌គ្រិស្ត​បាន​ធ្វើ​ឲ្យ​ព្រះ‌បន្ទូល​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​បាន​សម្រេច​សព្វ​គ្រប់​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ពោល​ពាក្យ«អាម៉ែន*»ទៅ​កាន់​ព្រះ‌ជាម្ចាស់ តាម​រយៈ​ព្រះ‌គ្រិស្ត ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ។

ព្រះអង្គ​សម្រាល​ទុក្ខ​យើង នៅ​ពេល​យើង​មាន​ទុក្ខ​វេទនា​សព្វ​បែប​យ៉ាង ដើម្បី​ឲ្យ​យើង​អាច​សម្រាល​ទុក្ខ​អស់​អ្នក​ដែល​មាន​ទុក្ខ​វេទនា ព្រោះ​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យើង​ផ្ទាល់​បាន​ធូរ​ស្បើយ​រួច​ហើយ​ដែរ។ យើង​រួម​ទុក្ខ​លំបាក​ផ្សេងៗ​ជា​មួយ​ព្រះ‌គ្រិស្ត​កាន់​តែ​ច្រើន​យ៉ាង​ណា យើង​ក៏​បាន​ធូរ​ស្រាល​ពី​ទុក្ខ​តាម​រយៈ​ព្រះ‌គ្រិស្ត​កាន់​តែ​ច្រើន​យ៉ាង​នោះ​ដែរ។ បើ​យើង​ត្រូវ​រង​ទុក្ខ​វេទនា គឺ​ដើម្បី​ឲ្យ​ព្រះអង្គ​សម្រាល​ទុក្ខ និង​សង្គ្រោះ​បងប្អូន។ បើ​យើង​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត​ហើយ​នោះ គឺ​ដើម្បី​ឲ្យ​បងប្អូន​បាន​ធូរ​ស្បើយ​ក្នុង​ចិត្ត ធ្វើ​ឲ្យ​បងប្អូន​អាច​ស៊ូ‌ទ្រាំ​នឹង​ទុក្ខ​លំបាក​ផ្សេងៗ​ដូច​យើង​ដែរ។ ដូច្នេះ កាល​ណា​យើង​គិត​ពី​បងប្អូន យើង​មាន​សង្ឃឹម​យ៉ាង​មុត‌មាំ​ដោយ​ដឹង​ថា បងប្អូន​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​យើង​យ៉ាង​ណា បងប្អូន​ក៏​នឹង​បាន​ធូរ​ស្រាល រួម​ជា​មួយ​យើង​យ៉ាង​នោះ​ដែរ។ បងប្អូន​អើយ យើង​ចង់​ឲ្យ​បងប្អូន​ជ្រាប​យ៉ាង​ច្បាស់​អំពី​ទុក្ខ​វេទនា ដែល​កើត​មាន​ដល់​យើង នៅ​ស្រុក​អាស៊ី​នេះ។ យើង​បាន​រង​ទុក្ខ​យ៉ាង​ខ្លាំង​ហួស​ពី​កម្លាំង​ដែល​យើង​អាច​ទ្រាំ​បាន រហូត​ដល់​យើង​អស់​សង្ឃឹម​ថា​នឹង​រស់​រាន​មាន​ជីវិត​ត​ទៅ​មុខ​ទៀត​ផង។ យើង​នឹក​ក្នុង​ចិត្ត​ថា គេ​នឹង​ដាក់​ទោស​យើង​ដល់​ស្លាប់។ រឿង​នេះ​កើត​ឡើង ដើម្បី​កុំ​ឲ្យ​យើង​ពឹង​ផ្អែក​លើ​ខ្លួន​ឯង គឺ​ពឹង​ផ្អែក​លើ​ព្រះ‌ជាម្ចាស់ ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ។ ព្រះអង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​ស្លាប់​ដ៏​សែន​វេទនា​នេះ ហើយ​ព្រះអង្គ​ក៏​នឹង​រំដោះ​យើង​ត​ទៅ​មុខ​ទៀត​ដែរ។ ពិត​មែន​ហើយ យើង​សង្ឃឹម​ថា ព្រះអង្គ​នឹង​រំដោះ​យើង​ទៀត​ជា​មិន​ខាន។ រីឯ​បងប្អូន​វិញ បងប្អូន​ក៏​បាន​ជួយ​យើង ដោយ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់។ ហេតុ​នេះ ព្រះអង្គ​ប្រោស‌ប្រណី​ដល់​យើង ដោយ​មាន​គ្នា​ច្រើន​ទូល‌អង្វរ ហើយ​ក៏​នឹង​មាន​គ្នា​ជា​ច្រើន​អរ​ព្រះ‌គុណ​ព្រះអង្គ​អំពី​យើង​ដែរ។ សតិ​សម្បជញ្ញៈ​របស់​យើង​បាន​បញ្ជាក់​ប្រាប់​យើង​ថា ឥរិយា‌បថ​ដែល​យើង​ប្រកាន់​យក​ក្នុង​លោក​នេះ​ពិត​ជា​ត្រូវ​មែន ជា​ពិសេស របៀប​ដែល​យើង​ប្រព្រឹត្ត​ចំពោះ​បងប្អូន​ដោយ​ចិត្ត​ស្មោះ​សរ និង​ដោយ​សុទ្ធ​ចិត្ត​ចេញ​មក​ពី​ព្រះ‌ជាម្ចាស់។ យើង​មិន​បាន​ធ្វើ​តាម​ប្រាជ្ញា​របស់​លោកីយ៍​ទេ តែ​ធ្វើ​តាម​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​វិញ ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​បាន​ខ្ពស់​មុខ។ យើង​មិន​សរសេរ​សេចក្ដី​ណា​ផ្សេង​ទៀត​មក​ជូន​បងប្អូន ក្រៅ​ពី​សេចក្ដី​ដែល​បងប្អូន​អាន និង​យល់​ស្រាប់​ហើយ​នោះ​ឡើយ។ ខ្ញុំ​សង្ឃឹម​ថា​បងប្អូន​មុខ​ជា​យល់​សេចក្ដី​នេះ​ជាក់​ច្បាស់​សព្វ​គ្រប់​មិន​ខាន ដូច​បងប្អូន​យល់​មួយ​ផ្នែក​រួច​មក​ហើយ​ថា យើង​បាន​ធ្វើ​ឲ្យ​បងប្អូន​ខ្ពស់​មុខ ហើយ​បងប្អូន​ក៏​នឹង​ធ្វើ​ឲ្យ​យើង​ខ្ពស់​មុខ នៅ​ថ្ងៃ​ព្រះ‌អម្ចាស់‌យេស៊ូ​នៃ​យើង​ទ្រង់​យាង​មក​នោះ​ដែរ។ ដោយ​ខ្ញុំ​មាន​សេចក្ដី​សង្ឃឹម​ដ៏​មុត‌មាំ​នេះ​ហើយ បាន​ជា​ខ្ញុំ​មាន​បំណង​ចង់​មក​រក​បងប្អូន​ជា​មុន​សិន ដើម្បី​ឲ្យ​ព្រះ‌ជាម្ចាស់​ប្រោស‌ប្រណី​បងប្អូន​សា​ជា​ថ្មី​ម្ដង​ទៀត។ បន្ទាប់​មក ខ្ញុំ​នឹង​ចាក​ចេញ​ពី​បងប្អូន​ឆ្ពោះ​ទៅ​ស្រុក​ម៉ាសេ‌ដូន ហើយ​វិល​ពី​ស្រុក​ម៉ាសេ‌ដូន​មក​រក​បងប្អូន​វិញ ដើម្បី​ឲ្យ​បងប្អូន​ជួយ​ខ្ញុំ​បន្ត​ដំណើរ​ទៅ​ស្រុក​យូដា​ទៀត។ ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ តើ​ខ្ញុំ​សម្រេច​ដោយ​ឥត​បើ​គិត​ឬ? ឬ​មួយ​គម្រោង‌ការ​របស់​ខ្ញុំ​កើត​មក​ពី​គំនិត​លោកីយ៍ បាន​ជា​ខ្ញុំ​និយាយ​បាត​ដៃ​ជា​ខ្នង​ដៃ ដូច្នេះ? មាន​ព្រះ‌ជាម្ចាស់​ជា​សាក្សី​ស្រាប់​ហើយ យើង​មិន​និយាយ​មក​កាន់​បងប្អូន ដោយ​ពោល​ពាក្យ​ប្រែ‌ប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​នោះ​ទេ ដ្បិត​ព្រះគ្រិស្ត‌យេស៊ូ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ដែល​យើង​ប្រកាស គឺ​ទាំង​ខ្ញុំ ទាំង​លោក​ស៊ីលវ៉ាន និង​លោក​ធីម៉ូថេ ប្រកាស​ក្នុង​ចំណោម​បងប្អូន​នោះ ព្រះអង្គ​មិន​ប្រែ‌ប្រួល​បាត​ដៃ​ជា​ខ្នង​ដៃ​សោះ​ឡើយ នៅ​ក្នុង​ព្រះអង្គ​មាន​តែ​ពាក្យ​សច្ចៈ​ប៉ុណ្ណោះ។ ព្រះ‌គ្រិស្ត​បាន​ធ្វើ​ឲ្យ​ព្រះ‌បន្ទូល​សន្យា​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​បាន​សម្រេច​សព្វ​គ្រប់​ទាំង​អស់។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ពោល​ពាក្យ«អាម៉ែន*»ទៅ​កាន់​ព្រះ‌ជាម្ចាស់ តាម​រយៈ​ព្រះ‌គ្រិស្ត ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ។

២ កូរិនថូស 1:4-20

២ កូរិនថូស 1:4-20