BibleProject | សេចក្តីសញ្ញាថ្មី ប្រាជ្ញាថ្មី
7 ថ្ងៃ
ក្នុងគម្រោងអានរយៈពេលប្រាំពីរថ្ងៃនេះ អ្នកនឹងជួបប្រធានបទរឿងអំពីសេចក្តីសញ្ញាថ្មី និងប្រាជ្ញាថ្មីសម្រាប់ពួកអ្នកជឿនៅសញ្ញាថ្មី។ គម្ពីរហេព្រើរធ្វើការប្រៀបធៀបព្រះយេស៊ូវទៅនឹងបុគ្គលសំខាន់ៗនៅសញ្ញាចាស់ ដោយបង្ហាញពីរបៀប ដែលទ្រង់មានឋានៈខ្ពស់ជាង ព្រមទាំងជាការបើកសម្ដែងចុងក្រោយអំពីសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះ។ គម្ពីរយ៉ាកុប គឺជាគម្ពីរមួយប្រភេទខុសពីគេនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលចែករំលែកពាក្យនៃប្រាជ្ញាជាមួយអ្នកដើរតាមព្រះយេស៊ូវ ដូចគ្នាទៅនឹងកណ្ឌគម្ពីរសុភាសិតដែរ។
យើងសូមអរគុណដល់ BibleProject ដែលបានផ្តល់នូវផែនការនេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.bibleproject.com