គម្រោងអានប្រឡងប្រជែងក្នុងរយៈពេល ៤៩ សប្ដាហ៍
341 ថ្ងៃ
ត្រៀមខ្លួនដើម្បីចម្រើនទំនាក់ទំនងរបស់អ្នកជាមួយនឹងព្រះ នៅក្នុងកម្រិតមួយថ្មី ហើយឬនៅ? គម្រោងអាននេះនឹងនាំដំណើរអ្នកឱ្យអានពីអត្ថបទ ដែលដកស្រង់ពីព្រះគម្ពីរទាំងមូល ដោយរួមមានទាំងកណ្ឌគម្ពីរសញ្ញាចាស់ ហើយនិងសញ្ញាថ្មី ជាប្រចាំថ្ងៃ។ អ្នកនឹងអានពីដំណើររឿងតាមលំដាប់លំដោយ ដែលមានចែងនៅក្នុងកណ្ឌគម្ពីរសញ្ញាថ្មី បូករួមទាំងជំពូកពីកណ្ឌគម្ពីរសញ្ញាចាស់ ស្របពេលនឹងគ្នា ដើម្បីបង្ហាញថាព្រះគម្ពីរគឺជារឿងតែមួយ ដែលចង្អុលសំដៅទៅកាន់អង្គព្រះយេស៊ូ(វ)។ នៅរាល់ថ្ងៃទី ៧ មាននូវការឈប់បង្អង់សិន ដើម្បីឱ្យអ្នកអាចសញ្ជឹងគិត និងចែករំលែកលើរាល់អ្វីៗដែលអ្នកកំពុងតែរៀនបានផងដែរ។
យើងខ្ញុំសូមថ្លែងអំណរគុណដល់ LifeChurch ដែលបានផ្ដល់គម្រោងអាននេះ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.life.church
អំពីអ្នកបោះពុម្ពផ្សព្វផ្សាយ