ថប់បារម្ភ
ការព្រួយបារម្មណ៍
ជីវិតរបស់យើងងាយនឹងទទួលការវាយលុកដោយការខ្វល់ខ្វាយ និង ការភ័យខ្លាចចំពោះអ្វីដែលយើងមិនស្គាល់។ ផ្ទុយមកវិញ ព្រះជាម្ចាស់បានប្រទានមកអោយយើងនូវវិញ្ញាណនៃសេចក្ដីក្លាហាន មិនមែនការភ័យខ្លាចនិងការខ្វល់ខ្វាយនោះទេ។ គំរោងការអានរយៈពេលប្រាំពីរថ្ងៃនេះ នឹងជួយអោយលោកអ្នកចេះងាកទៅរកព្រះជាម្ចាស់នៅរាល់គ្រប់ស្ថានភាពទាំងអស់ក្នុងជីវិត។ ការសំរេចបានយ៉ាងជាញជ័យ ឈ្នះទៅលើការខ្វាយខ្វល់ គឺជាការចេះទុកចិត្តលើព្រះជាម្ចាស់។
រាល់គ្រប់អ្វីៗ ដែលខ្ញុំត្រូវការ
ព្រះជាម្ចាស់បានយាងទៅមុខយើង ហើយនិងការពារយើងនៅពីក្រោយ។ ព្រះអង្គចាត់ការរាល់ចម្បាំងដែលយើងត្រូវឆ្លងកាត់ រួចទៅហើយ។ ព្រះអង្គទតឃើញរាល់គ្រប់ច្រកល្ហក ដែលងងឹត ចំពោះរូបយើង។ ព្រះអង្គមិនភ្ញាក់ផ្អើលដោយព្រោះស្ថានភាពមិននឹងនរនោះដែរ។ គម្រោងអានស្មឹងស្មាធិ៍នឹងព្រះ ដែលមានរយៈពេល ៣ ថ្ងៃនេះ នឹងជួយលើកទឹកចិត្តអ្នក នៅក្នុងសេចក្ដីពិត ដោយដឹងថា ព្រះជាម្ចាស់គឺជាព្រះដែលផ្គត់ផ្គង់ នៃចំណែកនិងរង្វាស់យ៉ាងទៀងទាត់ សម្រាប់ជីវិតរបស់អ្នក។
ខ្ញុំមានទំនុកចិត្ត
មនុស្សយើងភាគច្រើនងេកងោករវាងភាពមិនជាក់ច្បាស់ ហើយនិងទំនុកចិត្តមិនពិត។ គម្រោងអានរយៈពេល ៤ ថ្ងៃ ពីក្រុមជំនុំ Life.Church នឹងផ្ដល់ជាគ្រឹះមាំថ្មី ដល់អ្នក ដើម្បីឱ្យអ្នកមានទំនុកចិត្តក្នុងព្រះ។ ចាប់ផ្ដើមអានផ្នែកទី ៦ ក្នុងចំណោមភាគទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន។
គម្រោងអានព្រះគម្ពីរមួយកណ្ឌម្ដងៗតាមកម្មសិក្សាបង្កើតសិស្ស
នេះជាគម្រោងអានបែបមគ្គុទេសណែនាំយ៉ាងងាយៗ សម្រាប់ការអានព្រះគម្ពីរ មួយកណ្ឌម្ដងៗ។ ដោយដកស្រង់ពី កំណត់ត្រានៃកម្មសិក្សាបង្កើតសិស្ស គម្រោងអាននេះជួយផ្ដល់នូវអ្វីដែលអ្នកត្រូវអានក្នុងព្រះគម្ពីរក្នុងរយៈពេលមួយឆ្នាំ។
មិនភ័យព្រួយសម្រាប់អ្វីទាំងអស់
ចុះប្រសិនបើមានផ្លូវប្រសើរជាងការខំប្រឹងប្រយុទ្ធតទល់នឹងភាពខ្វល់ព្រួយដែលមិនចេះចប់ ទាំងមិនអាចឱ្យអ្នកសម្រាន្ដលង់លក់នារាត្រីនោះ? ការសម្រាក ពិតប្រាកដជាមាន—ប្រហែលជានៅក្បែរៗជាងការគិតរបស់អ្នកទៅទៀត។ ចូរផ្លាស់ប្ដូរការភិតភ័យ ជំនួសនឹងភាពសុខសាន្ដ តាមរយៈគម្រោងអានរយៈពេល ៧ ថ្ងៃនេះ ដែលទទួលបានមកពី ព័ន្ធកិច្ច Life.Church ដោយយោងលើសារអធិប្បាយរបស់ លោកគ្រូគង្វាល ហ្រ្គេក ហ្រ្គូឆេល នៅក្នុងមេរៀនជាខ្សែ ក្រោមចំណងជើងថា មិនភ័យព្រួយសម្រាប់អ្វីទាំងអស់។