វីដេអូ
ខ្ញុំពិតជារំភើបចិត្ត
តើអ្នកធ្លាប់មានអារម្មណ៍សោះកក្រោះដែរឬទេ? មិនមែនតែអ្នកម្នាក់ឯងទេ ដែលធ្លាប់មានអារម្មណ៍ដូច្នេះ—សូម្បីតែ ព្រះបាទដាវីឌ ក៏ធ្លាប់ខ្សោះអស់អំណរដែរ។ មកចាប់ផ្ដើមអាន វគ្គទី ៥ នៃវគ្គទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន ដើម្បីឱ្យអ្នកអាចនៅបន្តបញ្ឆេះភាពឆេះឆួល និងការរំភើបចិត្ត របស់អ្នកបាន។
BibleProject | សំបុត្ររបស់លោកប៉ុល
គម្រោងនេះនាំអ្នកធ្វើដំណើរសិក្សារយៈពេល ៦០ ថ្ងៃ តាមរយៈសំបុត្ររបស់លោកប៉ុល។ កណ្ឌគម្ពីរនីមួយៗមានបញ្ចូលវីដេអូ ដែលបានបង្កើតឡើងយ៉ាងពិសេស ដើម្បីពង្រីកការយល់ដឹង និងការចូលរួមរបស់អ្នកជាមួយព្រះបន្ទូលរបស់ព្រះ។
ដាក់ចិត្តជឿជាក់
ព្រះជាម្ចាស់បានធ្វើលើសពីការដែលយើងអាចនឹកស្រមៃមើលឃើញទៅទៀត។ ចូរដើរតាមព្រះ ដែលបានប្រទានឱ្យយើងគ្រប់ទាំងអស់ ជាមួយនឹងគម្រោងអាន «ដាក់ចិត្តជឿជាក់» ទាំងមានអមដោយបទចម្រៀងពីក្រុមថ្វាយបង្គំរបស់ក្រុមជំនុំ Life.Church ដែលបានផលិតនៅឆ្នាំ ២០១៦។ តោះមកចាប់ផ្ដើមគម្រោងអានមានរយៈពេល ៧ ថ្ងៃ ឥឡូវនេះ។
«តោះចូរយើង» សារលើកទឹកចិត្តពី លោកគ្រូ ហ្គ្រេក
ប្រសិនបើអ្នកហត់នឿយ អស់រលីងពីក្នុងខ្លួន សង្ស័យលើជំនឿរបស់អ្នក ឬឆ្ងល់ពីរបៀបដែលអ្នកអាចទៅរកព្រះវត្តមានព្រះបានដោយបែបណា នោះគម្រោងអានរយៈពេល ៣ ថ្ងៃនេះ គឺសម្រាប់អ្នក។ លោកគ្រូគង្វាលរៀមច្បង ហ្រ្គេក ហ្រ្គូឆេល នៅក្រុមជំនុំ Life.Church បានយកព្រះបន្ទូលពី កណ្ឌគម្ពីរ ហេព្រើរ ជំពូក ៤ មកធ្វើជាមគ្គុទេសក៍ ដើម្បីឱ្យអ្នកអាចស្វែងរកឃើញនូវការសម្រាក ស្វែងរកឃើញជំនឿ និងថែមទាំងអាចស្វែងរកឃើញនូវព្រះជាម្ចាស់ផង។ ដោយរួមមានទាំងវីដេអូខ្លីជារៀងរាល់ថ្ងៃ នោះលោកគ្រូ នឹងណែនាំអ្នកឱ្យទៅកាន់ការអញ្ជើញដ៏អង់អាច ដើម្បីឱ្យអ្នកអាចមានចិត្តខ្នះខ្នែងចង់ធ្វើ។ ចាំអីទៀត តោះយើងចាប់ផ្ដើម។
ថ្មតាន់ (ភាពមាំនិងមិនរង្គើ) សារពីអ្នកស្រី លីហ្សា ប៊ឺវៀរ
តើសេចក្ដីពិតគឺជាអ្វី? វប្បធម៌សព្វថ្ងៃកំពុងតែដាក់ចិត្តជឿទៅលើសេចក្ដីកុហក ថាសេចក្ដីពិតគឺជាទន្លេ ដែលកំពុងតែស្រកចុះ និងហូរឆ្លងកាត់ពេលវេលា។ ប៉ុន្តែសេចក្ដីពិតមិនមែនជាទន្លេទេ—វាគឺជាថ្មដា។ នៅក្នុងសមុទ្រដ៏សន្ធោសន្ធៅ មានពេញដោយមតិយោបល់ គម្រោងអាននេះនឹងជួយឱ្យអ្នកដាក់យុថ្កានៅក្នុងដួងព្រលឹងរបស់អ្នក—ទាំងឱ្យអ្នកដឹងយ៉ាងច្បាស់ពីទិសដៅនៅក្នុងការធ្វើដំណើរក្នុងពិភពលោកនេះ។
ខ្ញុំមានចិត្តសប្បុរស
នៅពេលដែលអ្នកបានថ្វាយជីវិតរបស់អ្នកទៅដល់ព្រះ នោះអ្នកបានទទួលកាដូដ៏សប្បុរសលើសលន់បំផុតរបស់ព្រះ។ គម្រោងអានរយៈពេល ៤ ថ្ងៃ ដែលបានមកពី Life.Church នឹងជួយឱ្យអ្នកស្វែងរកឃើញពីការឆ្លើយតបយ៉ាងសមហេតុផល ដែលអ្នកគួរថ្វាយចំពោះព្រះ។ តោះចាប់ផ្ដើមអានផ្នែកទី ៤ ក្នុងចំណោមភាគទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន។
ខ្ញុំមានទំនុកចិត្ត
មនុស្សយើងភាគច្រើនងេកងោករវាងភាពមិនជាក់ច្បាស់ ហើយនិងទំនុកចិត្តមិនពិត។ គម្រោងអានរយៈពេល ៤ ថ្ងៃ ពីក្រុមជំនុំ Life.Church នឹងផ្ដល់ជាគ្រឹះមាំថ្មី ដល់អ្នក ដើម្បីឱ្យអ្នកមានទំនុកចិត្តក្នុងព្រះ។ ចាប់ផ្ដើមអានផ្នែកទី ៦ ក្នុងចំណោមភាគទាំង ៦ ក្នុងមេរៀនជាខ្សែ ស្ដីអំពី ការស្ថិតនៅក្នុងចិត្តវិជ្ជមាន។