សាការី 7:9-10
សាការី 7:9-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា: «ចូរវិនិច្ឆ័យដោយយុត្តិធម៌ ចូរមានចិត្តមេត្តាករុណា និងអាណិតអាសូរគ្នាទៅវិញទៅមក។ មិនត្រូវសង្កត់សង្កិនស្ត្រីមេម៉ាយ ក្មេងកំព្រា ជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា និងជនទុគ៌ត ហើយកុំមានចិត្តប្រព្រឹត្តអំពើអាក្រក់ ចំពោះគ្នាទៅវិញទៅមកឡើយ!»។
សាការី 7:9-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះថា៖ «ចូរវិនិច្ឆ័យដោយយុត្តិធម៌ មានចិត្តសប្បុរស និងអាណិតមេត្តាដល់គ្នាទៅវិញទៅមក កុំសង្កត់សង្កិនស្ត្រីមេម៉ាយ ពួកកំព្រា ពួកបរទេស ឬមនុស្សទ័លក្រឡើយ ក៏កុំឲ្យមានអ្នកណាម្នាក់ប្រព្រឹត្តអាក្រក់ ទាស់នឹងបងប្អូនខ្លួនដែរ»។
សាការី 7:9-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានមានបន្ទូលដូច្នេះចូរសំរេចតាមសេចក្ដីយុត្តិធម៌ដ៏ពិត ហើយសំដែងសេចក្ដីសប្បុរស នឹងសេចក្ដីអាណិតមេត្តាដល់គ្នាទៅវិញទៅមកចុះ កុំឲ្យសង្កត់សង្កិនស្រីមេម៉ាយ ពួកកំព្រា ពួកអ្នកស្នាក់នៅ ឬមនុស្សទ័លក្រឡើយ ក៏កុំឲ្យពួកឯងណាមួយគិតគូរបង្កើតការអាក្រក់ នៅក្នុងចិត្ត ទាស់នឹងបងប្អូនខ្លួនដែរ