នាងរស់ 1:16-17

នាងរស់ 1:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ប៉ុន្តែ នាង​ឆ្លើយ​ថា៖ «សូម​កុំ​បង្ខំ​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ​ឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ។ អ្នក​ម្តាយ​ស្លាប់​នៅ​កន្លែង​ណា នោះ​ខ្ញុំ​ក៏​ចង់​ស្លាប់​នៅ​កន្លែង​នោះ​ដែរ ព្រម​ទាំង​ឲ្យ​គេ​កប់​ខ្ញុំ​នៅ​ទី​នោះ​ផង ប្រសិន‌បើ​ខ្ញុំ​ឃ្លាត​ចាក​ចេញ​ពី​អ្នក​ម្តាយ​ទៅ ដោយ​ហេតុ​អ្វី​ក្រៅ​ពី​សេចក្ដី​ស្លាប់​តែ​មួយ នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង»។

ចែក​រំលែក
អាន នាងរស់ 1

នាងរស់ 1:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប៉ុន្តែ នាង​រស់​ឆ្លើយ​ថា៖ «សូម​អ្នក​ម្ដាយ​កុំ​បង្ខំ​កូន​ឲ្យ​ចាក​ចេញ​ពី​អ្នក​ម្ដាយ​ធ្វើ​អ្វី! អ្នក​ម្ដាយ​ទៅ​ទី​ណា កូន​ក៏​ទៅ​ទី​នោះ​ដែរ អ្នក​ម្ដាយ​ស្នាក់​នៅ​កន្លែង​ណា កូន​ក៏​ស្នាក់​នៅ​កន្លែង​នោះ​ដែរ។ ជន‌ជាតិ​របស់​អ្នក​ម្ដាយ​ជា​ជន‌ជាតិ​របស់​កូន ហើយ​ព្រះ​របស់​អ្នក​ម្ដាយ​ក៏​ជា​ព្រះ​របស់​កូន​ដែរ។ អ្នក​ម្ដាយ​ស្លាប់​កន្លែង​ណា កូន​ក៏​ស្លាប់​កន្លែង​នោះ​ដែរ ហើយ​គេ​នឹង​បញ្ចុះ​សព​កូន​នៅ​ទី​នោះ។ មាន​តែ​សេចក្ដី​ស្លាប់​ទេ​ដែល​អាច​បំបែក​កូន​ចេញ​ពី​អ្នក​ម្ដាយ​បាន បើ​មិន​ពិត​ទេ សូម​ព្រះ‌អម្ចាស់​ដាក់​ទោស​មក​លើ​រូប​កូន​ចុះ!»។

ចែក​រំលែក
អាន នាងរស់ 1

នាងរស់ 1:16-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

តែ​នាង​ឆ្លើយ​ថា សូម​កុំ​ទទូច​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ នឹង​វិល​ទៅ​វិញ លែង​តាម​អ្នក​ម្តាយ​នោះ​ឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ​នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ អ្នក​ម្តាយ​ស្លាប់​នៅ​កន្លែង​ណា នោះ​ខ្ញុំ​ក៏​ចង់​ស្លាប់​នៅ​កន្លែង​នោះ​ដែរ ព្រម​ទាំង​ឲ្យ​គេ​កប់​ខ្ញុំ​នៅ​ទី​នោះ​ផង បើ​សិន​ជា​ខ្ញុំ​ឃ្លាត​ចាក​ចេញ​ពី​អ្នក​ម្តាយ​ទៅ ដោយ​ហេតុ​អ្វី ក្រៅ​ពី​សេចក្ដី​ស្លាប់​តែ​មួយ នោះ​សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រព្រឹត្ត​នឹង​ខ្ញុំ​យ៉ាង​ដូច្នោះ​ចុះ ហើយ​លើស​ទៅ​ទៀត​ផង

ចែក​រំលែក
អាន នាងរស់ 1