រ៉ូម 9:20-21
រ៉ូម 9:20-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប៉ុន្តែ ឱមនុស្សអើយ! តើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ? តើរបស់ដែលជាងស្មូនបានសូន និយាយទៅជាងស្មូនថា៖ «ហេតុអ្វីបានជាអ្នកធ្វើឲ្យខ្ញុំមានរូបរាងដូច្នេះ» ដែរឬ? តើជាងស្មូនគ្មានសិទ្ធិលើដីឥដ្ឋ ដើម្បីយកដុំដីដដែលទៅសូន មួយធ្វើជាវត្ថុថ្លៃថ្នូរ ហើយមួយទៀតជាវត្ថុធម្មតាទេឬ?
រ៉ូម 9:20-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱមនុស្សអើយ តើអ្នកមានឋានៈអ្វីបានជាហ៊ានជជែកតវ៉ានឹងព្រះជាម្ចាស់បែបនេះ? តើដីឥដ្ឋមានដែលនិយាយទៅកាន់ជាងស្មូនថា «ហេតុអ្វីបានជាលោកធ្វើឲ្យខ្ញុំមានរូបរាងយ៉ាងនេះ»ដែរឬទេ? ។ ជាងស្មូនយកដីទៅសូនធ្វើអ្វីក៏បាន គឺដីឥដ្ឋដដែល គាត់អាចយកទៅសូនធ្វើជារបស់ថ្លៃថ្នូរផង ហើយសូនធ្វើជារបស់ធម្មតាផង។
រ៉ូម 9:20-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប៉ុន្តែ ឱមនុស្សអើយ តើអ្នកជាអ្វី ដែលហ៊ានឆ្លើយទាស់នឹងព្រះដូច្នេះ តើរបស់ដែលជាងស្មូនបានសូនធ្វើហើយ នឹងនិយាយទៅជាងនោះថា ហេតុអ្វីបានជាសូនធ្វើអញដូច្នេះឬអី តើជាងស្មូនគ្មានអំណាចលើដីឥដ្ឋ នឹងយកដុំដីដដែលធ្វើជាវត្ថុ១សំរាប់ការដ៏ប្រសើរ ហើយ១ទៀតសំរាប់ការមិនប្រសើរទេឬអី