រ៉ូម 6:20-23

រ៉ូម 6:20-23 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

កាល​អ្នក​រាល់​គ្នា​នៅ​ជា​បាវ​បម្រើ​របស់​បាប​នៅ​ឡើយ នោះ​អ្នក​រាល់​គ្នា​មិន​ជាប់​ក្នុង​សេចក្តី​សុចរិត​ទេ។ កាល​ណោះ តើ​អ្នក​រាល់​គ្នា​បាន​ផល​អ្វី​ខ្លះ​ពី​សេចក្ដី​ដែល​ឥឡូវ​នេះ អ្នក​រាល់​គ្នាអៀន​ខ្មាស? ដ្បិត​ចុង​បំផុត​នៃ​សេចក្ដី​ទាំង​នោះ​ជា​សេចក្តី​ស្លាប់! តែ​ឥឡូវ​នេះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រួច​ពី​បាប ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បម្រើ​ដល់​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ផល​ជា​សេចក្ដី​បរិសុទ្ធ ហើយ​ចុង​បំផុត​គឺ​ជីវិត​អស់​កល្ប​ជា‌និច្ច។ ដ្បិត​ឈ្នួល​របស់​បាប ជា​សេចក្តី​ស្លាប់ តែ​អំណោយ‌ទាន​របស់​ព្រះ​វិញ គឺ​ជីវិត​អស់​កល្ប​ជា‌និច្ច នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

ចែក​រំលែក
អាន រ៉ូម 6

រ៉ូម 6:20-23 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

កាល​បងប្អូន​នៅ​ជា​ខ្ញុំ​បម្រើ​របស់​បាប​នៅ​ឡើយ បងប្អូន​គ្មាន​ជាប់​ទាក់​ទាម​អ្វី​នឹង​សេចក្ដី​សុចរិត​ទេ។ កាល​ណោះ​បងប្អូន​បាន​ទទួល​ផល​អ្វី? គឺ​គ្មាន​អ្វី​ក្រៅ​ពី​កិច្ចការ​ដែល​នាំ​ឲ្យ​បងប្អូន​ខ្មាស​នៅ​ពេល​នេះ​ឡើយ ជា​កិច្ចការ​ដែល​បណ្ដាល​ឲ្យ​បងប្អូន​ស្លាប់! តែ​ឥឡូវ​នេះ បងប្អូន​រួច​ពី​អំណាច​បាប មក​បម្រើ​ព្រះ‌ជា‌ម្ចាស់​វិញ។ បងប្អូន​បាន​ផល​ដែល​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​វិសុទ្ធ* ដើម្បី​ឲ្យ​មាន​ជីវិត​អស់‌កល្ប​ជានិច្ច ដ្បិត​លទ្ធ‌ផល​ នៃ​បាប គឺ​សេចក្ដី​ស្លាប់ រីឯ​ព្រះ‌អំណោយ​ទាន​របស់​ព្រះ‌ជា‌ម្ចាស់​វិញ គឺ​ជីវិត​អស់‌កល្ប​ជានិច្ច​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង។

ចែក​រំលែក
អាន រ៉ូម 6

រ៉ូម 6:20-23 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពី​ព្រោះ​កាល​ពី​ដើម ដែល​នៅ​ជា​បាវ​បំរើ​របស់​អំពើ​បាប នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​អំណាច​នៃ​សេចក្ដី​សុចរិត​ទេ កាល​ណោះ​តើ​អ្នក​រាល់​គ្នា​បាន​ផល​អ្វី​ខ្លះ​ក្នុង​អំពើ​ដែល​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​អៀន‌ខ្មាស​វិញ ដ្បិត​ទី​បំផុត​នៃ​អំពើ​ទាំង​នោះ​ជា​សេចក្ដី​ស្លាប់ តែ​ឥឡូវ​នេះ ដែល​ព្រះ​បាន​ប្រោស​ឲ្យ​រួច​ពី​បាប ហើយ​អ្នក​រាល់​គ្នា​បាន​ត្រឡប់​ជា​បាវ​បំរើ​ដល់​ទ្រង់ នោះ​អ្នក​រាល់​គ្នា​បាន​ផល​ខាង​ឯ​សេចក្ដី​បរិសុទ្ធ​វិញ ហើយ​ទី​បំផុត​នៃ​អំពើ​ទាំង​នោះ គឺ​ជា​ជីវិត​អស់​‌កល្ប​ជានិច្ច​ផង ដ្បិត​ឈ្នួល​របស់​អំពើ​បាប នោះ​ជា​សេចក្ដី​ស្លាប់ តែ​អំណោយ​ទាន​នៃ​ព្រះ​វិញ គឺ​ជា​ជីវិត​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច ដោយ​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា។

ចែក​រំលែក
អាន រ៉ូម 6