រ៉ូម 6:12-14

រ៉ូម 6:12-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ កុំ​ឲ្យ​បាប​សោយ​រាជ្យ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា ដែល​តែង​តែ​ស្លាប់ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ស្តាប់​តាម​សេចក្តី​ប៉ង​ប្រាថ្នា​របស់​បាប​នោះ​ឡើយ។ មិន​ត្រូវ​ប្រគល់​អវយវៈ​របស់​អ្នក​រាល់​គ្នា ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ឧបករណ៍​បម្រើ​ឲ្យ​សេចក្ដី​ទុច្ចរិត​នោះ​ឡើយ តែ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ពួក​អ្នក​ដែល​បាន​រស់​ពី​ស្លាប់ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ឧបករណ៍​បម្រើ​ឲ្យ​សុចរិត​វិញ។ ដ្បិត​បាប​នឹង​គ្មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មិន​ស្ថិត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ​វិញ។

ចែក​រំលែក
អាន រ៉ូម 6

រ៉ូម 6:12-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ មិន​ត្រូវ​ទុក​ឲ្យ​បាប​សោយ​រាជ្យ​លើ​ខ្លួន​បងប្អូន​ដែល​តែងតែ​ស្លាប់ ដើម្បី​ស្ដាប់​តាម​តណ្ហា​លោភ‌លន់​របស់​ខ្លួន​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បងប្អូន​ឲ្យ​ទៅ​បម្រើ​បាប និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ គឺ​ត្រូវ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌ជា‌ម្ចាស់ ដូច​មនុស្ស​ដែល​បាន​រស់​ឡើង​វិញ ហើយ​ប្រគល់​សរី‌រាង្គ‌កាយ​របស់​បងប្អូន​ទៅ​បម្រើ​ព្រះ‌ជា‌ម្ចាស់ និង​ធ្វើ​ជា​ឧបករណ៍​សម្រាប់​ប្រព្រឹត្ត​អំពើ​សុចរិត។ បាប​នឹង​លែង​ត្រួត‌ត្រា​លើ​បងប្អូន​ទៀត​ហើយ ព្រោះ​បងប្អូន​មិន​ស្ថិត​នៅ​ក្រោម​អំណាច​របស់​ក្រឹត្យ‌វិន័យ​ទេ គឺ​ស្ថិត​នៅ​ក្រោម​ព្រះ‌គុណ​វិញ។

ចែក​រំលែក
អាន រ៉ូម 6

រ៉ូម 6:12-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហេតុ​នេះ កុំ​ឲ្យ​បាប​សោយ‌រាជ្យ​ក្នុង​រូប‌កាយ​របស់​អ្នក​រាល់​គ្នា ដែល​តែង‌តែ​ស្លាប់ ដើម្បី​នឹង​ស្តាប់​តាម​សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​បាប​នោះ​ឡើយ ក៏​កុំ​ឲ្យ​ប្រគល់​អវយវៈ​ទាំង​ប៉ុន្មាន របស់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​អំពើ​បាប ទុក​ដូច​ជា​ប្រដាប់​ប្រដា​ទុច្ចរិត​នោះ​ឡើយ គឺ​ត្រូវ​ប្រគល់​ខ្លួន​ទៅ​ព្រះ ដូច​ជា​បាន​រស់​ពី​ស្លាប់​នោះ​ឡើង​វិញ ហើយ​ថ្វាយ​អវយវៈ​របស់​អ្នក​រាល់​គ្នា​ទៅ​ព្រះ ទុក​ដូច​ជា​ប្រដាប់​ប្រដា​សុចរិត​ផង ដ្បិត​បាប​មិន​ត្រូវ​មាន​អំណាច​លើ​អ្នក​រាល់​គ្នា​ទៀត​ឡើយ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​មិន​នៅ​ក្រោម​ក្រិត្យ‌វិន័យ គឺ​នៅ​ក្រោម​ព្រះ‌គុណ​វិញ។

ចែក​រំលែក
អាន រ៉ូម 6