រ៉ូម 5:20-21
រ៉ូម 5:20-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក្រឹត្យវិន័យកើតមានឡើង ដើម្បីធ្វើឲ្យកំហុសកើតមានកាន់តែច្រើនឡើងៗ។ នៅទីណាដែលមានបាប*កាន់តែច្រើន ទីនោះព្រះគុណក៏រឹតតែមានច្រើនថែមទៀត។ បាបសោយរាជ្យបណ្ដាលឲ្យមានសេចក្ដីស្លាប់យ៉ាងណា ព្រះគុណក៏នឹងសោយរាជ្យដោយសារសេចក្ដីសុចរិតយ៉ាងនោះដែរ ដើម្បីឲ្យមនុស្សលោកមានជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង។
រ៉ូម 5:20-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្រឹត្យវិន័យបានចូលមក ធ្វើឲ្យអំពើរំលងនោះកាន់តែកើនឡើង តែនៅទីណាដែលបាបកើនឡើង នោះព្រះគុណក៏រឹតតែចម្រើនជាបរិបូរឡើងដែរ។ ដូចដែលបាបបានសោយរាជ្យលើសេចក្ដីស្លាប់យ៉ាងណា នោះព្រះគុណបានសោយរាជ្យ ដោយសារសេចក្តីសុចរិត ដែលនាំឲ្យមានជីវិតអស់កល្បជានិច្ច តាមរយៈព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងយ៉ាងនោះដែរ។
រ៉ូម 5:20-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
តែក្រិត្យវិន័យបានចូលមកថែមទៀត ដើម្បីឲ្យសេចក្ដីរំលងនោះបានរឹតតែធ្ងន់ឡើង ប៉ុន្តែ កន្លែងណាដែលមានបាបចំរើនជាបរិបូរឡើង នោះព្រះគុណក៏ចំរើនជាបរិបូរលើសទៅទៀត ដើម្បីឲ្យព្រះគុណបានសោយរាជ្យ ដោយសារសេចក្ដីសុចរិត សំរាប់ជាជីវិតអស់កល្បជានិច្ច ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូចជាបាបបានសោយរាជ្យ ឲ្យត្រូវស្លាប់ពីដើមនោះដែរ។