រ៉ូម 5:1-5

រ៉ូម 5:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ដោយ​ព្រះ​រាប់​យើង​ជា​សុចរិត ដោយ​សារ​ជំនឿ នោះ​យើង​មាន​សន្ដិភាព​ជា‌មួយ​ព្រះ តាម‌រយៈ​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង។ តាម‌រយៈ​ព្រះ‌អង្គ និង​ដោយ​សារ​ជំនឿ យើង​មាន​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រះ‌គុណ​នេះ ដែល​យើង​កំពុង​ឈរ ហើយ​យើង​អួត​ដោយ​សង្ឃឹម​ថា​នឹង​មាន​សិរី​ល្អ​របស់​ព្រះ។ មិន​តែ​ប៉ុណ្ណោះ​សោត យើង​ក៏​អួត​នៅ​ពេល​យើង​រង​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​ការ​ស៊ូ​ទ្រាំ ការ​ស៊ូ​ទ្រាំ បង្កើត​ឲ្យ​មាន​ការ​ស៊ាំថ្នឹក ការ​ស៊ាំថ្នឹក បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម សេចក្តី​សង្ឃឹម​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ ព្រោះ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​បាន​បង្ហូរ​មក​ក្នុង​ចិត្ត​យើង តាម​រយៈ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង។

ចែក​រំលែក
អាន រ៉ូម 5

រ៉ូម 5:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ ដោយ​ព្រះ‌ជា‌ម្ចាស់​ប្រោស​យើង​ឲ្យ​សុចរិត ព្រោះ​តែ​យើង​មាន​ជំនឿ យើង​ក៏​មាន​សន្តិ‌ភាព​ជា​មួយ​នឹង​ព្រះអង្គ តាម​រយៈ​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​អម្ចាស់​នៃ​យើង​ដែរ។ ដោយ​សារ​ព្រះ‌គ្រិស្ត និង​ដោយ‌សារ​ជំនឿ យើង​មាន​មាគ៌ា​ចូល​ទៅ​កាន់​ជីវិត​ថ្មី​ ហើយ​យើង​ក៏​ស្ថិត​នៅ​ក្នុង​ជីវិត​ថ្មី​នេះ​យ៉ាង​ខ្ជាប់ខ្ជួន​ទាំង​ខ្ពស់​មុខ ដោយ​សង្ឃឹម​ថា​នឹង​បាន​ទទួល​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់។ មិន​តែ​ប៉ុណ្ណោះ​សោត នៅ​ពេល​យើង​រង​ទុក្ខ​វេទនា យើង​នៅ​តែ​ខ្ពស់​មុខ​ដដែល ព្រោះ​យើង​ដឹង​ថា ទុក្ខ​វេទនា​នឹង​នាំ​ឲ្យ​យើង​ចេះ​អត់‌ធ្មត់ ការ​អត់‌ធ្មត់​នាំ​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ ហើយ​ការ​ស៊ូ‌ទ្រាំ​នាំ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម។ សេចក្ដី​សង្ឃឹម​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ ព្រោះ​ព្រះ‌ជា‌ម្ចាស់​បាន​ចាក់​បង្ហូរ​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​មក​ក្នុង​ចិត្ត​យើង ដោយ​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​មក​យើង។

ចែក​រំលែក
អាន រ៉ូម 5

រ៉ូម 5:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ដែល​យើង​រាល់​គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ការ​ជឿ នោះ​ឈ្មោះ​ថា​យើង​បាន​មេត្រី​នឹង​ព្រះ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា​ហើយ ក៏​ដោយ‌សារ​ទ្រង់ យើង​មាន​ផ្លូវ​ចូល​ក្នុង​ព្រះ‌គុណ​នេះ ជា​ទី​ដែល​យើង​កំពុង​ឈរ​នៅ​ដោយ​សេចក្ដី​ជំនឿ ហើយ​យើង​អួត​ពី​សេចក្ដី​សង្ឃឹម​ដល់​សិរី‌ល្អ​នៃ​ព្រះ​ផង មិន​តែ​ប៉ុណ្ណោះ​សោត យើង​នៅ​តែ​អួត​ក្នុង​កាល​ដែល​មាន​ទុក្ខ​លំបាក​ដែរ ដោយ​ដឹង​ថា សេចក្ដី​ទុក្ខ​លំបាក​បង្កើត​ឲ្យ​មាន​សេចក្ដី​ទ្រាំ‌ទ្រ សេចក្ដី​ទ្រាំ‌ទ្រ​បង្កើត​ឲ្យ​មាន​សេចក្ដី​ស៊ាំ‌ថ្នឹក សេចក្ដី​ស៊ាំ‌ថ្នឹក​បង្កើត​ឲ្យ​មាន​សេចក្ដី​សង្ឃឹម ឯ​សេចក្ដី​សង្ឃឹម​ក៏​មិន​ដែល​នាំ​ឲ្យ​យើង​មាន​សេចក្ដី​ខ្មាស​ឡើយ ពី​ព្រោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ បាន​ផ្សាយ​មក​សព្វ​ក្នុង​ចិត្ត​យើង​រាល់​គ្នា ដោយ‌សារ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ​បាន​ប្រទាន​មក​យើង​ហើយ

ចែក​រំលែក
អាន រ៉ូម 5

រ៉ូម 5:1-5

រ៉ូម 5:1-5 គខប