រ៉ូម 4:16-21

រ៉ូម 4:16-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ ព្រោះ​តែ​ជំនឿ​ដែល​ស្រប​តាម​ព្រះ‌គុណ ព្រះ‌បន្ទូល​សន្យា​ត្រូវ​បាន​ប្រទាន​មក​ចំពោះ​ពូជ‌ពង្ស​លោក​អប្រាហាំ​ទាំង​មូល មិន​ត្រឹម​តែ​អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​អស់​អ្នក​ដែល​មាន​ជំនឿ​ដូច​លោក​អប្រាហាំ ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ ដូច​មាន​ចែង​ទុក​មក​ថា «យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក​របស់​ជាតិ​សាសន៍​មួយ​ចំនួន​ធំ» ។ លោក​ជា​ឪពុក​របស់​យើង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ​ដែល​លោក​បាន​ជឿ គឺ​ព្រះអង្គ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​ត្រាស់​ហៅ​អ្វីៗ​ដែល​គ្មាន​រូប​រាង​ឲ្យ​កើត​មាន។ ទោះ​បី​គ្មាន​អ្វី​ជា​ទី​សង្ឃឹម​ក៏​ដោយ ក៏​លោក​អប្រាហាំ​នៅ​តែ​មាន​សង្ឃឹម និង​មាន​ជំនឿ ហើយ​លោក​ក៏​បាន​ទៅ​ជា​ឪពុក​របស់​ជាតិ​សាសន៍​ជា​ច្រើន ស្រប​តាម​ព្រះ‌បន្ទូល​ដែល​មាន​ថ្លែង​ទុក​មក​ថា «ពូជ‌ពង្ស​របស់​អ្នក​នឹង​មាន​ច្រើន​យ៉ាង​នេះ» ។ កាល​ណោះ លោក​មាន​អាយុ​ជិត​មួយ​រយ​ឆ្នាំ​ហើយ ទោះ​បី​លោក​មើល​មក​រូប​កាយ​របស់​លោក​ឃើញ​ថា​ជិត​ស្លាប់ និង​មើល​ទៅ​លោក​យាយ​សារ៉ា​ឃើញ​ថា​ពុំ​អាច​បង្កើត​កូន​បាន​សោះ​នោះ​ក៏​ដោយ ក៏​ជំនឿ​របស់​លោក​មិន​អន់‌ថយ​ដែរ។ លោក​មិន​បាត់​ជំនឿ ហើយ​ក៏​មិន​សង្ស័យ​នឹង​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជា‌ម្ចាស់​ឡើយ ផ្ទុយ​ទៅ​វិញ ជំនឿ​របស់​លោក​ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ចិត្ត និង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ព្រោះ​លោក​ជឿ​ប្រាកដ​ក្នុង​ចិត្ត​ថា បើ​ព្រះ‌ជា‌ម្ចាស់​សន្យា​ធ្វើ​អ្វី ព្រះអង្គ​ពិត​ជា​មាន​ឫទ្ធា‌នុភាព​នឹង​សម្រេច​តាម​បាន​មិន​ខាន។

ចែក​រំលែក
អាន រ៉ូម 4

រ៉ូម 4:16-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ សេចក្តី​សន្យា​អាង​លើ​ជំនឿ ហើយ​ស្រប​តាម​ព្រះ‌គុណ គឺ​សម្រាប់​ពូជ​ពង្ស​របស់​លោក​ទាំង​អស់ មិន​ត្រឹម​តែ​ពួក​អ្នក​ដែល​អាង​ក្រឹត្យ‌វិន័យ​ប៉ុណ្ណោះ តែ​សម្រាប់​ពួក​ដែល​មាន​ជំនឿ​ដូច​លោក​អ័ប្រា‌ហាំ ដែល​ជា​ឪពុក​របស់​យើង​ទាំង​អស់​គ្នា​ដែរ។ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «យើង​បាន​តាំង​អ្នក​ឲ្យ​ធ្វើ​ជា​ឪពុក ដល់​សាសន៍​ជា​ច្រើន» ។ គឺ​នៅ​ចំពោះ​ព្រះ​ដែល​លោក​បាន​ជឿ ជា​ព្រះ​ដែល​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​មាន​ព្រះ​បន្ទូល​ហៅ​អ្វីៗ​ដែល​គ្មាន​រូប​រាង ឲ្យ​កើត​មាន។ នៅ​ពេល​អស់​សង្ឃឹម លោក​ជឿ​ទាំង​សង្ឃឹម​ថា លោក​នឹង​បាន​ទៅ​ជា​ឪពុក​ដល់​សាសន៍​ជា​ច្រើន ស្រប​តាម​ព្រះ​បន្ទូល​ដែល​ថ្លែង​ទុក​មក​ថា «ពូជ​ពង្ស​របស់​អ្នក​នឹង​បាន​ដូច្នោះ» ។ ជំនឿ​របស់​លោក​មិន​បាន​ចុះ​ខ្សោយ​ឡើយ ទោះ​បើ​លោក​មើល​ទៅ​រូប‌កាយ​របស់​លោក ដែល​រាប់​ដូច​ជា​ស្លាប់ ដោយ​មាន​អាយុ​ប្រហែល​មួយ​រយ​ឆ្នាំ​ទៅ​ហើយ ហើយ​ទោះ​បើ​ផ្ទៃ​របស់​លោក​យាយ​សារ៉ា ដែល​រាប់​ដូច​ជា​ស្លាប់​ទៅ​ហើយ​នោះ​ក៏​ដោយ។ លោក​មិន​បាន​សង្ស័យ​ចំពោះ​សេចក្តី​សន្យា​របស់​ព្រះ ដោយ​ចិត្ត​មិន​ជឿ​ឡើយ គឺ​លោក​កាន់​តែ​មាន​ជំនឿ​ខ្លាំង​ឡើង ហើយ​ថ្វាយ​សិរីល្អ​ដល់​ព្រះ ដោយ​ជឿ​ជាក់​អស់​ពី​ចិត្ត​ថា បើ​ព្រះ​បាន​សន្យា​ធ្វើ​អ្វី នោះ​ព្រះ‌អង្គ​អាច​នឹង​សម្រេច​បាន​មិន​ខាន។

ចែក​រំលែក
អាន រ៉ូម 4

រ៉ូម 4:16-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ សេចក្ដី​សន្យា​បាន​មក​ដោយ​សេចក្ដី​ជំនឿ ដើម្បី​ឲ្យ​បាន​ត្រូវ​ខាង​ព្រះ‌គុណ ប្រយោជន៍​ឲ្យ​សេចក្ដី​សន្យា​បាន​ខ្ជាប់‌ខ្ជួន ដល់​ពូជ​លោក​ត​ទៅ មិន​មែន​ត្រឹម​តែ​ពូជ​ដែល​អាង​ក្រិត្យ‌វិន័យ​ប៉ុណ្ណោះ គឺ​ដល់​ទាំង​ពូជ​ដែល​អាង​សេចក្ដី​ជំនឿ​របស់​លោក​អ័ប្រា‌ហាំ ដែល​ជា​ឰយុកោ​នៃ​យើង​ទាំង​អស់​គ្នា​ថែម​ទៀត​ផង ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «អញ​បាន​តាំង​ឯង​ឲ្យ​ធ្វើ​ជា​ឪពុក ដល់​សាសន៍​ជា​ច្រើន» រីឯ​នៅ​ចំពោះ​ព្រះ ជា​ទី​ជឿ​របស់​លោក ដែល​ទ្រង់​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ទាំង​មាន​បន្ទូល​ពី​របស់​ដែល​គ្មាន ទុក​ដូច​ជា​មាន​ហើយ នោះ​លោក​ជា​ឪពុក​របស់​យើង​មែន ដ្បិត​កាល​លោក​អស់​ទី​សង្ឃឹម​ហើយ នោះ​ក៏​ចេះ​តែ​ជឿ​ដោយ​សង្ឃឹម​វិញ ដើម្បី​ឲ្យ​បាន​ត្រឡប់​ជា​ឪពុក​ដល់​សាសន៍​ជា​ច្រើន ដូច​សេចក្ដី​ដែល​មាន​បន្ទូល​ទុក​មក​ថា «ពូជ​ឯង​នឹង​បាន​ដូច្នោះ» ហើយ​ដោយ​ព្រោះ​លោក​មិន​ខ្សោយ​ខាង​សេចក្ដី​ជំនឿ បាន​ជា​លោក​មិន​គិត​ពី​រូប‌កាយ​លោក ដែល​រាប់​ដូច​ជា​ស្លាប់ ដោយ​មាន​អាយុ​ប្រហែល​ជា​១០០​ឆ្នាំ​ហើយ ឬ​ពី​ផ្ទៃ​សារ៉ា ដែល​រាប់​ដូច​ជា​ស្លាប់​ដែរ​នោះ​ទេ លោក​ក៏​មិន​បាន​សង្ស័យ ចំពោះ​សេចក្ដី​សន្យា​របស់​ព្រះ ដោយ​ចិត្ត​មិន​ជឿ​ឡើយ គឺ​រឹត‌តែ​មាន​សេចក្ដី​ជំនឿ​ខ្លាំង​ឡើង ទាំង​សរសើរ​ដំកើង​ដល់​ព្រះ​វិញ ហើយ​ក៏​ជឿ‌ជាក់​អស់​ពី​ចិត្ត​ថា សេចក្ដី​អ្វី​ដែល​ទ្រង់​សន្យា នោះ​អាច​នឹង​ធ្វើ​ឲ្យ​សំរេច​បាន

ចែក​រំលែក
អាន រ៉ូម 4