រ៉ូម 3:13-18
រ៉ូម 3:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
«បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតរបស់គេដើម្បីបញ្ឆោត បបូរមាត់របស់គេបង្កប់ដោយពិសពស់វែក»។ «មាត់របស់គេមានពេញដោយពាក្យបណ្តាសា និងពាក្យជូរចត់ »។ «ជើងរបស់គេរហ័សតែនឹងបង្ហូរឈាម ផ្លូវរបស់គេមានសុទ្ធតែសេចក្តីវិនាស និងសេចក្តីវេទនា គេមិនបានស្គាល់ផ្លូវសុខសាន្តទេ »។ «គ្មានការកោតខ្លាចព្រះ នៅចំពោះភ្នែកគេឡើយ »។
រ៉ូម 3:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«បំពង់ករបស់គេប្រៀបបាននឹងផ្នូរខ្មោច នៅបើកចំហ អណ្ដាតរបស់គេគ្រលាស់តែពាក្យ បោកបញ្ឆោត មាត់របស់គេមានបង្កប់នូវពិសពស់វែក» ។ «មាត់របស់គេពោរពេញទៅដោយពាក្យ អពមង្គល និងពាក្យជូរចត់» ។ «ជើងរបស់គេចាំតែឈានទៅបង្ហូរឈាម គេទៅកន្លែងណា កន្លែងនោះខ្ទេចខ្ទីអន្តរាយអស់។ គេមិនស្គាល់ផ្លូវទៅកាន់សន្តិភាពទេ» ។ «គេរស់ដោយមិនកោតខ្លាចព្រះជាម្ចាស់ សោះឡើយ» ។
រ៉ូម 3:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
បំពង់កគេជាផ្នូរខ្មោចនៅចំហ គេប្រើអណ្តាតគេសំរាប់នឹងបញ្ឆោត ឯនៅបបូរមាត់គេ មានសុទ្ធតែពិសពស់ហនុមាន ហើយមាត់គេមានពេញដោយសេចក្ដីបណ្តាសា នឹងសេចក្ដីជូរចត់ ជើងគេរហ័សនឹងកំចាយឈាម នៅអស់ទាំងផ្លូវរបស់គេ មានសុទ្ធតែសេចក្ដីវិនាស នឹងសេចក្ដីទុក្ខលំបាក គេមិនបានស្គាល់ផ្លូវសុខសាន្តសោះ ក៏គ្មានសេចក្ដីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ»