រ៉ូម 14:11-12
រ៉ូម 14:11-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ដូចយើងមានព្រះជន្មរស់នៅយ៉ាងណា នោះគ្រប់ទាំងជង្គង់នឹងត្រូវលុតចុះនៅមុខយើង ហើយគ្រប់ទាំងអណ្តាតនឹងត្រូវសរសើរដល់ព្រះយ៉ាងនោះដែរ» ។ ដូច្នេះ យើងម្នាក់ៗនឹងត្រូវរៀបរាប់ទូលថ្វាយព្រះពីគ្រប់ទាំងអំពើដែលខ្លួនបានប្រព្រឹត្ត។
រ៉ូម 14:11-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដ្បិតមានចែងទុកមកថា: ព្រះអម្ចាស់មានព្រះបន្ទូលថា ពិតដូចយើងមានជីវិតរស់យ៉ាងណា មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង ហើយប្រកាសទទួលស្គាល់ព្រះជាម្ចាស់ យ៉ាងនោះដែរ ។ ដូច្នេះ យើងត្រូវរៀបរាប់ទូលព្រះជាម្ចាស់នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ត។
រ៉ូម 14:11-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតមានសេចក្ដីចែងទុកមកថា «ព្រះអម្ចាស់ទ្រង់ស្បថដោយព្រះជន្មទ្រង់ថា ត្រូវឲ្យគ្រប់ទាំងជង្គង់លុតចុះនៅមុខអញ ហើយគ្រប់ទាំងអណ្តាតត្រូវសរសើរដល់ព្រះផង» ដូច្នេះ យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន។