រ៉ូម 13:8-10

រ៉ូម 13:8-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មិន​ត្រូវ​ជំពាក់​អ្វី​ដល់​អ្នក​ណា ក្រៅ​ពី​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក​ដទៃ នោះ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ហើយ។ ដ្បិត​ព្រះឱវាទ​ដែល​ចែង​ថា៖ «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច កុំ​លោភ​លន់» ហើយ​បទ‌បញ្ជា​ណា​ឯ​ទៀត​ក៏​ដោយ សរុប​មក​ក្នុង​ពាក្យ​តែ​មួយ​នេះ​ថា៖ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ដូច​ខ្លួន​ឯង» ។ សេចក្តី​ស្រឡាញ់​មិន​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្តី​ស្រឡាញ់​ជា​ការ​សម្រេច​តាម​ក្រឹត្យ‌វិន័យ។

ចែក​រំលែក
អាន រ៉ូម 13

រ៉ូម 13:8-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មិន​ត្រូវ​ជំពាក់​អ្វី​នរណា ក្រៅ​ពី​ជំពាក់​សេចក្ដី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ ដ្បិត​អ្នក​ណា​ស្រឡាញ់​អ្នក​ដទៃ អ្នក​នោះ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ*​ពេញ​លក្ខណៈ ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​មាន​ចិត្ត​លោភ‌លន់» ​ ព្រម​ទាំង​មាន​បទ‌បញ្ជា​ឯ​ទៀត​ដែល​សរុប​មក​ក្នុង​ពាក្យ​តែ​មួយ​នេះ​ថា: «ចូរ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» ​ ។ អ្នក​មាន​ចិត្ត​ស្រឡាញ់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ចំពោះ​បងប្អូន​ឯ​ទៀតៗ​ឡើយ ដ្បិត​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​បាន​ពេញ​លក្ខណៈ។

ចែក​រំលែក
អាន រ៉ូម 13

រ៉ូម 13:8-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​ជំពាក់​អ្វី​ដល់​អ្នក​ណា​ឡើយ ជំពាក់​បាន​តែ​សេចក្ដី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ ដ្បិត​អ្នក​ដែល​ស្រឡាញ់​ដល់​គេ នោះ​បាន​ធ្វើ​សំរេច​តាម​ក្រិត្យ‌វិន័យ​ហើយ ពី​ព្រោះ​បទ​ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​លោភ​ឲ្យ​សោះ» ហើយ​បើ​មាន​បញ្ញត្ត​ណា​ទៀត នោះ​ក៏​រួម​គ្នា​មក​ក្នុង​ពាក្យ​១​ម៉ាត់​នេះ​ឯង ដែល​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» សេចក្ដី​ស្រឡាញ់​មិន​ដែល​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្ដី​ស្រឡាញ់​ជា​កិច្ច​សំរេច​តាម​ក្រិត្យ‌វិន័យ​ហើយ។

ចែក​រំលែក
អាន រ៉ូម 13