រ៉ូម 10:17-21

រ៉ូម 10:17-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ ជំនឿ​កើត​មក​ពី​សេចក្ដី​ដែល​យើង​បាន​ស្ដាប់ រីឯ​សេចក្ដី​ដែល​យើង​បាន​ស្ដាប់​នោះ​កើត​មក​ពី​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រិស្ត​ ។ ប៉ុន្តែ ខ្ញុំ​សូម​សួរ​ថា តើ​ពួក​គេ​មិន​ដែល​បាន​ឮ​ទេ​ឬ? ទេ ពួក​គេ​ប្រាកដ​ជា​បាន​ឮ​ហើយ! «សំឡេង​របស់​គេ​បាន​ឮ​ខ្ចរ‌ខ្ចាយ​ពាស‌ពេញ លើ​ផែនដី​ទាំង​មូល ហើយ​ពាក្យ​សម្ដី​របស់​គេ​បាន​ឮ​ខ្ចរ​ខ្ចាយ រហូត​ដល់​ស្រុក​ដាច់​ស្រយាល​នៃ​ពិភព​លោក» ។ ខ្ញុំ​សូម​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រា‌អែល​មិន​បាន​យល់​ទេ​ឬ? លោក​ម៉ូសេ​បាន​ថ្លែង​មុន​គេ​ថា: «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ច្រណែន នឹង​ពួក​អ្នក​ដែល​មិន​មែន​ជា​ប្រជា‌ជាតិ​មួយ ដ៏​ពិត​ប្រាកដ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​មាន​កំហឹង នឹង​ជាតិ​សាសន៍​មួយ​ដ៏​ល្ងី‌ល្ងើ» ​ ។ រីឯ​ព្យាការី​អេសាយ លោក​ហ៊ាន​និយាយ​លើស​ពី​នេះ​ទៅ​ទៀត​ថា: «អស់​អ្នក​ដែល​មិន​ស្វែង​រក​យើង គេ​បាន​រក​យើង​ឃើញ ហើយ​អស់​អ្នក​ដែល​មិន​សុំ​អ្វី​ពី​យើង យើង​បាន​បង្ហាញ​ខ្លួន​ឲ្យ​គេ​ឃើញ​ច្បាស់» ។ ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ លោក​បាន​ថ្លែង​ថា: «មួយ​ថ្ងៃ​វាល់​ល្ងាច យើង​បាន​លូក​ដៃ​ទៅ​រក ប្រជា‌រាស្ត្រ​ដែល​មិន​ស្ដាប់​បង្គាប់ ហើយ​ចេះ​តែ​ប្រកែក​ជំទាស់» ។

ចែក​រំលែក
អាន រ៉ូម 10

រ៉ូម 10:17-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ជំនឿ​កើត​ឡើង​ដោយ​សេចក្ដី​ដែល​បាន​ឮ ហើយ​សេចក្ដី​ដែល​បាន​ឮ​នោះ គឺ​ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ‌គ្រីស្ទ ។ ប៉ុន្តែ ខ្ញុំ​សួរ​ថា តើ​គេ​មិន​បាន​ឮ​ទេ​ឬ? ប្រាកដ​មែន គេ​បាន​ឮ ដ្បិត «សំឡេង​របស់​គេ​បាន​ចេញ​ទៅ​ពាស​ពេញ​លើ​ផែន​ដី ហើយ​ពាក្យ​របស់​គេ​បាន​ឮ​រហូត​ដល់​ចុង​បំផុត​នៃ​ពិភព‌លោក» ។ ប៉ុន្តែ ខ្ញុំ​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រា‌អែល​មិន​បាន​យល់​ទេ​ឬ? លោក​ម៉ូសេ​ថ្លែង​មុន​គេ​ថា៖ «យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ច្រណែន​នឹង​ពួក​អ្នក ដែល​មិន​មែន​ជា​សាសន៍​ណា​មួយ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​ខឹង​នឹង​សាសន៍​មួយ​ដែល​ឥត​ប្រាជ្ញា» ។ លោក​អេសាយ​មាន​ចិត្ត​ក្លា‌ហាន ហើយ​ហ៊ាន​និយាយ​ទៀត​ថា៖ «ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​យើង គេ​បាន​រក​យើង​ឃើញ ពួក​អ្នក​ដែល​មិន​សួរ​រក​យើង យើង​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ» ។ ប៉ុន្ដែ ពី​ដំណើរ​សាសន៍​អ៊ីស្រា‌អែល​វិញ លោក​ថ្លែង​ថា៖ «យើង​បាន​លូក​ដៃ​វាល់​ព្រឹក​វាល់​ល្ងាច ទៅ​រក​ប្រជា​រាស្ត្រ​មួយ​ដែល​មិន​ស្តាប់​បង្គាប់ ហើយ​ចេះ​តែ​ជំទាស់» ។

ចែក​រំលែក
អាន រ៉ូម 10

រ៉ូម 10:17-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ សេចក្ដី​ជំនឿ​កើត​ឡើង​ដោយ​ឮ ហើយ​ដែល​ឮ​នោះ គឺ​ដោយ‌សារ​ព្រះ‌បន្ទូល​នៃ​ព្រះ តែ​ខ្ញុំ​សួរ​ថា តើ​គេ​មិន​បាន​ឮ​ទេ​ឬ​អី បាន​ឮ​មែន «សំឡេង​នោះ​បាន​ចេញ​ទៅ​ដល់​គ្រប់​លើ​ផែនដី ហើយ​ពាក្យ​នោះ​បាន​ឮ​ទៅ​ដល់​ចុង​លោកីយ​បំផុត» ប៉ុន្តែ ខ្ញុំ​សួរ​ទៀត​ថា តើ​សាសន៍​អ៊ីស្រាអែល​មិន​បាន​ដឹង​ទេ​ឬ​អី លោក​ម៉ូសេ​មាន​ប្រសាសន៍​ជា​មុន​ថា «អញ​នឹង​បណ្តាល​ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​ច្រណែន ដោយ‌សារ​ពួក​មនុស្ស ដែល​មិន​មែន​ជា​សាសន៍​ណា​ទេ ហើយ​នាំ​ឲ្យ​ឯង​ខឹង ដោយ‌សារ​សាសន៍​១​ដែល​ឥត​ប្រាជ្ញា» លោក​អេសាយ​ក៏​មាន​ចិត្ត​ក្លាហាន​ណាស់ នឹង​មាន​ប្រសាសន៍​ថា «ពួក​អ្នក​ដែល​មិន​ស្វែង​រក​អញ នោះ​បាន​ឃើញ​អញ​ហើយ អញ​បាន​សំដែង​មក​ច្បាស់​ឲ្យ​ពួក​អ្នក ដែល​មិន​សួរ​រក​អញ​បាន​ឃើញ» ក៏​មាន​ប្រសាសន៍​ពី​ដំណើរ​សាសន៍​អ៊ីស្រាអែល​ថា «អញ​បាន​លូក​ដៃ​អញ​វាល់​ព្រឹក​វាល់​ល្ងាច ទៅ​ឯ​សាសន៍​១​ដែល​មិន​ស្តាប់​បង្គាប់ ហើយ​ចេះ​តែ​និយាយ​ទាស់​ទទឹង»។

ចែក​រំលែក
អាន រ៉ូម 10

រ៉ូម 10:17-21

រ៉ូម 10:17-21 គខបរ៉ូម 10:17-21 គខប